ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបង្កេីតផ្សារលក់ដូរសម្រាប់អាជីវករដេីម្បីរក្សាគម្លាតនៅលេីដងផ្លូវវេងស្រេង

ចែករំលែក៖

ភ្នំពេញ​៖  នៅព្រឹកថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២១​នេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​បានបង្កេីតផ្សារលក់ដូរសម្រាប់ផ្គត់ផ្គង់ដល់បងប្អូនដែលជាប់ក្នុងតំបន់បិទខ្ទប់​ និងមានគូសគំនូសរក្សាគម្លាតដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

ទីតាំងខាងលេីនេះស្ថិតនៅលេីដងមហាវិថីចោមចៅ​(វេងស្រេង)​ ដោយមានពីរទីតាំង​ ទីតាំងទី១​នៅមុខផ្សារការណាឌីយ៉ា​ ភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។

ទីតាំងទី២​ នៅមុខក្រុមហ៊ុនម៉ូតូហុងដា​ ក្នុងសង្កាត់ចោមចៅទី១​ ជាប់ព្រំប្រទល់សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែន
ជ័យ​។

​ អាជ្ញាធរបានឱ្យដឹងថា​ នេះជាថ្ងៃទី១​ ដែលរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​បាន
បង្កេីតផ្សារឱ្យបងប្អូន​អាជីវករ​លក់​បន្លែ ត្រី សាច់ និងអនុញ្ញាត​ឲ្យ​ដាក់​លក់​នៅ​តាម​បណ្តោយ​ដង​ផ្លូវខាងលេីនេះថែមទាំងមាន​គូស​គំនូស និងរក្សា​គម្លាត​បាន​យ៉ាង​ត្រឹមត្រូវ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ គឺ​តំបន់ផ្សារ​ត្រូវបាន​បិទ​ចំនួន១៨ ផ្សារ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖