ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលប៉ុន្មានថ្ងៃជាប់គ្នា! ​កម្ពុជា​ករណីវិជ្ជមានកូវីដ-១៩​ នៅតែបន្ត​កេីន​ឡើង​ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​​ចំនួន​ ៦៩៨នាក់​ និងអ្នកជាសះស្បេីយ​ ៩៩៤នាក់​

ចែករំលែក៖

ភ្នំពេញ​៖​​​​​​ សូមបងប្អូនបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់! ខណៈ​ក្រសួងសុខាភិបាល​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ កម្ពុជា​ រកឃើញ​ករណីវិជ្ជមានកូវីដ-១៩​ នៅតែបន្ត​កេីន​ឡើង​។ ជាក់ស្ដែង​ នៅយប់ថ្ងៃ​ពុធទី២៨ ខែមេសា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាល​បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន​ ៦៩៨​ នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៩៩៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី២៧ ខែមេសា​​ ឆ្នាំ​២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន​ ៦៩៨ នាក់​ (សហគមន៍ទាំង ៦៩៧នាក់) និងមានអ្នកជាសះស្បេីយចំនួន​ នាក់​ក្នុង​នោះ​រួម​មាន​៖

– ករណីឆ្លងសហគមន៍ ៦៩៧ នាក់

– អ្នកដំណើរពីបរទេស ០១ នាក់

-សហគមន៍ ៦៩៧នាក់ (ភ្នំពេញ ៥៥៨ ; ព្រះសីហនុ ​១៦ ;បន្ទាយមានជ័យ ៤៣ ;កណ្តាល ៧២ ; តាកែវ ៣ ; ពោធិ៍សាត់ ២ ; កំពង់ស្ពឺ៣)

គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ 

– អ្នកឆ្លងសរុប= ១១៧៦១ នាក់

– អ្នកជាសះស្បើយ=  ៤៦៩៨នាក់

– អ្នកកំពុងព្យាបាល= ៦៩៦៨ នាក់

– អ្នកស្លាប់= ៨៨ នាក់។ 

ជាមួយគ្នានេះ​ សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា!

សូមរម្លឹកថា, នាពេលកន្លងទៅ​ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់​បានមានប្រសាសន៍ក្រើនរំលឹក សូមឲ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកម្រិត​ ១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។

បន្ថែមពីនេះ​​ សម្តេច​តេជោ​​ សូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕

 

ដោយ៖ស​ តារា​


ចែករំលែក៖