ខេត្តព្រះសីហនុ៖ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកកើតជំងឺកូវីដ-១៩ ចំនួន១៨៧នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះមានអាជីវករផ្សារ និងក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ ត្រូវបានបង្ហាញអត្តសញ្ញាណជាសាធារណៈ។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ចំពោះករណីពាក់ព័ន្ធជាមួយស្ថានភាពបែបនេះ ក៏បានសម្រេចផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារលើក្រុងព្រះសីហនុ ជាបណ្ដោះអាសន្នផងដែរ ហើយតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើចត្តាឡីស័ក៕ដោយ៖សហការី