ក្រុមបិសាចក្រហម Manchester United នៅតែចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបខាងស្តាំម្នាក់នៅរដូវក្តៅនេះ ហើយតារាឆ្នើមក្លិប BorussiaDortmund កីឡាករ Jadon Sancho នៅតែជាជម្រើសដំបូងរបស់ក្លិបសម្រាប់តំណែងនេះ។ ក្លិបក៏នៅតែសង្ឃឹមថា ពួកគេក៏អាចបញ្ចុះបញ្ចូល Edinson Cavani ឲ្យនៅបន្តមួយរដូវកាលទៀត។
សារព័ត៌មាន 90min.com បានផ្សាយនៅព្រឹកថ្ងៃទី៣០ មេសានេះថា ខ្សែបម្រើស្លាបស្តាំគឺជាជំហរមួយសម្រាប់ក្រុមបិសាចក្រហមជាច្រើនរដូវកាល ដោយមិនមានជំរើសពិសេសណាមួយឡើយចាប់តាំងពីកីឡាករAntonio Valencia បានចាកចេញ។ Jadon Sancho បានស្ថិតនៅលើរ៉ាដាអស់រយៈពេលជាច្រើនឆ្នាំហើយត្រូវបានគេកំណត់ជាយូរមកហើយថាជាការចុះហត្ថលេខាដ៏ល្អបំផុតដើម្បីបំពេញកន្លែងដែលខ្វះចន្លោះ។
គ្រប់ក្លិបទាំងអស់នៅលើពិភពលោកត្រូវបានរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតកូវីដ–១៩ និងត្រូវធ្វើសម្បទាននៅក្នុងទីផ្សារដោះដូរកីឡាករនៅមុនរដូវកាលក្រោយ។ ប៉ុន្តែក្រុម Man United ត្រូវធានាថាពួកគេមានជម្រើសនិងហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីបង្កើតការប្រកួតប្រជែងយកកីឡាករខ្សែបម្រើស្លាបថ្មីម្នាក់ និងបន្តឲ្យ Cavani នៅជាមួយក្លិបទៀត។
កីឡាករជើងចាស់សញ្ជាតិអ៊ុយរ៉ាហ្គាយ Cavani បានទទួលជោគជ័យយ៉ាងខ្លាំងនៅរដូវកាលនេះចាប់តាំងពីបានក្លាយជាភ្នាក់ងារឥតគិតថ្លៃកាលពីខែតុលាដោយរកបាន១០គ្រាប់ ក្នុងពេលស្នាក់នៅ Man United រដូវកាលនេះ។ ប៉ុន្តែអនាគតរបស់ Cavani នៅ Manchester United លើសពីរដូវកាលនេះគឺមិនប្រាកដប្រជាទេ គាត់មានបំណងបញ្ចប់អាជីពរបស់គាត់នៅក្លិបអាមេរិកខាងត្បូង ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិបយក្សរបស់អាហ្សង់ទីន Boca Juniors ទោះបីជាគាត់មិនទាន់ធ្វើការសម្រេចចិត្តក៏ដោយ។
ក្លិបបិសាចក្រហមមានទំនុកចិត្តក្នុងការចុះហត្ថលេខាជាមួយ Sancho ចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩ម្ល៉េះ។
កិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយកាលពីរដូវក្តៅចុងក្រោយត្រូវបានបង្អាក់ដោយការដាក់តម្លៃរបស់ក្លិប Dortmund លើសពី១០០លានផោនដែលមានអារម្មណ៍ថា ការចំណាយច្រើនគឺមិនសមស្របនៅក្នុងកាលៈទេសៈនេះទេ។
ក្លិបនៅ Old Trafford មួយនេះមិនដែលបាត់បង់ចំណាប់អារម្មណ៍លើSancho ដោយរក្សាទំនាក់ទំនង ជាមួយអ្នកតំណាងរបស់គាត់ ហើយត្រូវបានគេកោតសរសើរចំពោះអាកប្បកិរិយា និងភាពចាស់ទុំរបស់កីឡាករនៅក្នុងក្លិបបិសាចក្រហមកាលពីរដូវក្តៅមុន ដែលគាត់នៅតែគោរពចំពោះភាគីទាំងសងខាង និងមិនលំអៀងទៅអ្នកណាមួយឡើយ។
បិសាចក្រហមជឿជាក់ថា ការបដិសេធមិនបំពេញតាមការស្នើសុំរបស់ក្លិបDortmund នឹងជឿជាក់ថាតម្លៃនឹងធ្លាក់ចុះនៅឆ្នាំនេះប្រសិនបើភាគីនៅលីកកំពូល Bundesliga ត្រូវការលក់ក្នុងគោលបំណងដើម្បីរកប្រាក់ចំណូលដែលបានបាត់បង់។
Manchester United ជឿជាក់ថា ពួកគេអាចទទួលបានកិច្ចព្រមព្រៀងសម្រាប់សក្តានុពលសូម្បីតែពាក់កណ្តាលនៃតម្លៃស្នើមុនដោយសារតែស្ថានភាពហិរញ្ញវត្ថុ។ បញ្ហាហិរញ្ញវត្ថុរបស់ Dortmund ដែលបានធ្លាក់វគ្គជម្រុះនៃក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយនឹងធ្វើឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេហើយបង្ខំឱ្យពួកគេបើកដៃលក់ក៏ថាបាន។
ទោះយ៉ាងណា Man United នៅតែចង់ធានាថា ពួកគេមានគោលដៅជំនួសដែលត្រៀមរួចជាស្រេចប្រសិនបើកិច្ចព្រមព្រៀងមិនអាចត្រូវបានធ្វើដោយហេតុផលណាមួយ។
ក្នុងន័យនេះពួកគេបន្តធ្វើការត្រួតពិនិត្យលើកីឡាករមួយចំនួនទៀតដែលមួយក្នុងចំណោមនោះគឺខ្សែបម្រើស្លាបក្លិបVillarreal សញ្ជាតិនីហ្សេរីយ៉ា កីឡាករ Samuel Chukwueze ៕
ដោយ៖ ភារៈ