ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលសាលាខេត្តត្បូងឃ្មុំបានសម្រេច ៖
ប្រការ១ . -ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នក្នុងទីតាំងភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីទប់ ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានសេចក្តីសម្រេចជាថ្មី។
ដោយឡែក ត្រូវបានលើកលែង ក្នុងករណីចាំបាច់ដូចខាងក្រោម៖
– ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំ ថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច
– ការធ្វើដំណើរដោយមានបញ្ហាសុខភាពបន្ទាន់ ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
– ការធ្វើដំណើរទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាល ធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់
– ការធ្វើដំណើររបស់បុគ្គលិកពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្ម
– ការធ្វើដំណើរដោយមានមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរដែលមានសមត្ថកិច្ច។
ប្រការ២..បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ នៃប្រការ១ ខាងលើនឹងត្រូវចាត់ វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមវិធានការកំណត់ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន។
ប្រការ៣ -បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ រដ្ឋបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំបើស២ ត្រូវ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ ៖ វណ្ណៈ