ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឩត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅវេលាម៉ោង ៨ និង០៥នាទីយប់ ថ្ងៃសុក្រ ៤រោច ខែ ពិសាក ឆ្នាំឆ្លូវ ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌមានជ័យ ជាពិសេសកម្លាំងអន្តរាគមន៍ពិសេស ក្នុងឈុតសម្លៀកបំពាក់ពេទ្យ ដេីម្បីការពារការឆ្លងវីរុសកូវីដ១៩ នៅពេលត្រួតពិនិត្យមេីលឯកសារផ្សេងៗរបស់ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ នៅគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ ដដែលជាតំបន់ក្រហមហាមឃាត់មិនឲ្យចេញពីផ្ទះ និង មិនឲ្យធ្វេីដំណេីរចេញក្រៅបានឡេីយ។
ក្នុងការចុះអនុវត្តន៍ ពង្រឹងសន្តិសុខនៅគោលដៅ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ គោលដៅច្រមុះជ្រូក គណះបញ្ជាការឯកភាព ឃាត់បានម៉ូតូល្មើសចូលតំបន់ក្រហម ចំនួន ៤គ្រឿង និង រថយន្ត១គ្រឿង អនុវត្តន៏បន្ទុកពិន័យតាមច្បាប់អន្តរការរបស់រដ្ឋបាលរាជធានីភ្នំ ពេញ ។
ក្នុងប្រតិបត្តិការនេះដែរ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងចូលរួមសរុប ៤៥ នាក់ និងបញ្ចប់នៅវេលាម៉ោង ៩ និង១៥នាទីយប់ នាថ្ងៃខែឆ្នាំដដែរ៕ដោយ៖សហការី