ព័ត៌មានទាន់ហេតុការណ៍៖

ភ្នាក់ងារកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងបន្តយកអំណោយរបស់សប្បុរសជនដែលរស់នៅក្រុងបាវិតប្រគល់ជូនលោក ថត ភារៈ អ្នកសារព័ត៌មានដែលមានជីវភាពខ្វះខាតនៅ​អំឡុងពេល​ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្ដាញសារព័ត៌មានគេហទំព័រកាសែតនគរវត្តចុះផ្សាយពីលោកថត ភារៈ អ្នកសារព័ត៌មានដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តស្វាយរៀងនាពេលកន្លងមកនៅ​ក្នុងអំឡុងពេល​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩មក នៅព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០២១នេះ លោក យឹម សុថានភ្នាក់ងារកាសែតនគរវត្តប្រចាំខេត្តស្វាយរៀងបានបន្តយកអំណោយជាថវិការបស់សប្បុរសជនដែលរស់នៅក្រុងបាវិតប្រគល់ជូនលោកថត ភារៈ អ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងបន្ថែមទៀត។ 

អំណោយលើកនេះបានមកពីលោកគឹម ឡាយ និងអ្នកស្រី ស៊ីវ ហេង ដែលបានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនរៀល លោកហួត ស៊ីម និងអ្នកស្រី សុីវចាន់ ចំនួនទឹកប្រាក់៥ម៉ឺនរៀលសម្រាប់ទិញស្បៀងផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃដែលរស់នៅក្នុងភូមិទទា សង្កាត់ចេក ក្រុងនិងខេត្តស្វាយរៀង។

លោកបន្តថា ទោះបីជាថវិកាតិចតួចក្ដី ក៏ជាការរួមចំណែកជួយគ្នាក្នុងគ្រាមានទុក្ខលំបាកនៅ​អំឡុងពេល​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះដែរ។

ក្នុងឱកាសនោះលោក ថត ភារៈ បានថ្លែងអំណរគុណចំពោះលោកគឹម ឡាយនិងអ្នកស្រី ស៊ីវ ហេង លោកហួត ស៊ីម

និងអ្នកស្រី សុីវ ចាន់ ព្រមទាំងក្រុមអ្នកសារព័ត៌មានដែលបានជួយឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួនផ្តល់ជូនដល់រូបលោកសម្រាប់ទិញរបស់របរសម្ភារផ្គត់ផ្គង់ដល់ក្រុមគ្រួសារក្នុងគ្រាលំបាកផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖