អនាគតរបស់ខ្សែប្រយុទ្ធ Lionel Messi ហាក់ដូចជាបានបោះជំហានឆ្ពោះទៅរកការស្នាក់នៅក្នុងទីក្រុងBarcelona បន្តទៀត ខណៈដែលការចរចាទោះបីជាមានលក្ខណៈក្រៅផ្លូវការក៏ដោយក៏ចាប់ផ្តើមកើតឡើងជាមួយក្លិបតំបន់កាតាឡានមួយនេះ។
សារព័ត៌មាន MARCA បានឲ្យដឹងថា កីឡាករវ័យ៣២ឆ្នាំរូបនេះផុតកុងត្រានៅទឹកដី Camp Nou នារដូវក្ដៅដោយគ្មានដំណឹងអំពីការបន្តកុងត្រារបស់គាត់ និងមានពាក្យចចាមអារ៉ាមជាច្រើនអំពីការផ្លាស់ប្តូរទៅឆ្ងាយនោះទេ។
បច្ចុប្បន្នលោក Jorge Messi ដែលជាឪពុក និងភ្នាក់ងាររបស់កីឡាកររូបនេះបានជួបជាមួយប្រធានក្លិប Barcelona លោក Joan Laporta ដើម្បីពិភាក្សាពីបញ្ហាអនាគតរបស់កីឡាករ Lionel Messi ។ យោងតាមរបាយការណ៍បានឲ្យដឹងថា បុរសទាំង២ចង់បង្ហាញជំហររបស់រៀងខ្លួន ហើយមានសញ្ញាថា ពួកគេទាំង២ចង់ឈានដល់កិច្ចព្រមព្រៀងមួយ។
លោក Laporta មិនទាន់បានផ្តល់ការបន្តកុងត្រាដល់កីឡាករ Messi នៅឡើយទេ ដោយចង់រងចាំព័ត៌មានលំអិតបន្ថែមលើហិរញ្ញវត្ថុរបស់ក្លិបមុនពេលចាប់ផ្តើមបន្តកុងត្រាថ្មី។ វាហាក់បីដូចជាអាទិភាពរបស់ Messi គឺកីឡា ហើយមិនមានហិរញ្ញវត្ថុទាក់ទងនឹងការស្នាក់នៅ Camp Nou ។ គាត់ចង់បានគម្រោងដែលឈ្នះនៅលើទីលានជាជាងការទទួលបានប្រាក់ខែច្រើន។
មានការជជែកគ្នាអំពីប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានកាត់បន្ថយ៥០ ភាគរយដែលអនុញ្ញាតឱ្យក្លិប Barcelona កាត់បន្ថយប្រាក់ដើម្បីចុះហត្ថលេខាលើកីឡាករកំពូលម្នាក់នេះនៅរដូវក្តៅ។
គេគិតថា Messi ចង់ស្នាក់នៅ Barcelona រយៈពេល២ឆ្នាំទៀតដែលអាចឱ្យរូបគេលេងនៅកម្រិតកំពូលបាននៅពេលដែលព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ មកដល់។ បន្ទាប់ពីនោះត្រូវបានគេគិតថាគាត់ចង់បន្តអាជីពរបស់គាត់នៅលីកកំពូលអាមេរិក MLS ដោយមានក្លិបរបស់លោក David Beckham ឈ្មោះ Inter Miami ជាទីពេញចិត្តសម្រាប់ការចុះហត្ថលេខារបស់គាត់នៅទីនោះ។
ការផ្លាស់ប្តូរទៅរដ្ឋផ្លរីដាអាចកើតឡើងជាមួយនឹងការជួបជុំជាមួយមិត្តរួមក្រុម Luis Suarez និងឱកាសដើម្បីតំណាងឱ្យ Barcelona ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំនៅសហរដ្ឋអាមេរិក ៕ដោយ ៖ ភារៈ