ព័ត៌មានទាន់ហេតុការណ៍៖

គ្រប់បុគ្គល (ខ្មែរ ឬជនបរទេស) ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលត្រូវចាក់វ៉ាក់សាំងដោយកម្លាំងគ្រូពេទ្យកងទ័ព អាចចាក់បានទាំងអស់ តែត្រូវមានសណ្តាប់ធ្នាប់ កុំដណ្តើមគ្នា កុំប្រជ្រៀតគ្នា

ចែករំលែក៖

ភ្នំពេញ៖ គ្រប់បុគ្គល (ខ្មែរ ឬជនបរទេស) ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលត្រូវចាក់វ៉ាក់សាំងដោយកម្លាំងគ្រូពេទ្យកងទ័ព អាចចាក់បានទាំងអស់ តែត្រូវមានសណ្តាប់ធ្នាប់ កុំដណ្តើមគ្នា កុំប្រជ្រៀតគ្នា។ នេះជាប្រសាសន៍របស់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងនៅរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១ ។

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា, “គ្រប់បុគ្គល (ខ្មែរ ឬជនបរទេស) ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលរស់នៅតាមទីតាំងក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដែលត្រូវចាក់ដោយកម្លាំងគ្រូពេទ្យកងទ័ព អាចចាក់បានទាំងអស់ តែត្រូវមានសណ្តាប់ធ្នាប់ កុំដណ្តើមគ្នា កុំប្រជ្រៀតគ្នា រក្សាគម្លាតសុវត្ថិភាព១ម៉ែត្រកន្លះឡើង ពាក់ម៉ាស់ត្រឹមត្រូវ លាងដៃនឹងអាល់កុល ព្រមទាំងស្តាប់តាម អាជ្ញាធរមូលដ្ឋានជាអ្នកសម្របសម្រួល។ ចាំបាច់ ​សុំមេត្តាទាក់ទងតាមអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅជាមុន។ សូមអរគុណ”

ដោយ ៖ សិលា


ចែករំលែក៖