ភ្នំពេញ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញបានរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១២នាក់ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកសុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបានបន្តចុះយកអ្នកវិជ្ជមានកូវីដ-១៩ចំនួន១១នាក់ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីគាត់ទៅធ្វេីសំណាកដោយខ្លួនឯង ហេីយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលនៅមន្ទីរពេទ្យបន្ត។
លុះមកដល់វេលាម៉ោង៩យប់ ថ្ងៃខែឆ្នាំដដែល ក្រុមគ្រូពេទ្យជំនាញបានបន្តចុះយកបុរសជនជាតិម្នាក់ទៀតដែលវិជ្ជមានកូវីដ-១៩ នៅក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដេីម្បីយកទៅព្យាបាលបន្ត ។
នៅថ្ងៃទី១ នាដេីមខែឧសភា ចំនួនវិជ្ជមានកូវីដ-១៩ក្នុងសង្កាត់ចោមចៅទី៣ សរុបចំនួន១២នាក់។ ដូចនេះសូមបងប្អូនបង្កេីនការប្រុងប្រយ័ត្ននិងចូលរួមអនុវត្តតាមរាជរដ្ឋាភិបាល ៣កុំ ៣ការពារ បេីមិនមានការចាំបាច់កុំចាកចេញពីផ្ទះ៕
ដោយ៖ សុខាសែនជ័យ