ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ទាំងក្បាលព្រលប់ផ្អើលក្រុមគ្រួសារសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងក្បាលព្រលប់ ខណៈអ្នកភូមិក៏ដូចជាក្រុមគ្រួសារប្រទះឃើញបុរសម្នាក់ដេកស្លាប់ហើយក៏រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗឱ្យមកពិនិត្យសពដែលពួកគាត់សង្ស័យថាជនរងគ្រោះប្រហែលជាខ្យល់គរ។

ហេតុការណ៍ប្រទះឃើញសពកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១ខែឧសភាឆ្នាំ២០២១ស្ថិតនៅភូមិព្រៃតាយឹង ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ពៅ ភាព  អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

ក្រោយពីមានសេចក្ដីរាយការណ៍ពីលោកមេភូមិភ្លាម សមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យសព រួចហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែនដោយមិនមានអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។

បើតាមអ្នកភូមិបានប្រាប់ថា បុរសនេះគឺតែងតែផឹកស្រាស្រវឹងជាប្រចាំមិនលស់ថ្ងៃឡើយ ដោយពេលផឹកម្ដងៗមិនដែលក្លែមសាច់និងហូបបាយនោះទេ។  ក្រោយមកស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើអ្នកភូមិក៏ដូចជាក្រុមគ្រួសារប្រទះឃើញគាត់ដេកស្លាប់ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីពិនិត្យរួច សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖