ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត៖ ​រៀបចំ​ជួសជុល​ប្រែក្លាយ​អគារ​ជំងឺ​សួត​ទៅ​ជា​អគារ​សង្គ្រោះ​បន្ទាន់​ជំងឺ​កូ​វី​ដ​-១៩ កំរិត​ធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ បានចុះផ្សាយថា​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​រៀបចំ​ជួសជុល​ប្រែក្លាយ​អគារ​ជំងឺ​សួត​ទៅ​ជា​អគារ​សង្គ្រោះ​បន្ទាន់​ជំងឺ​កូ​វី​ដ​-១៩ កំរិត​ធ្ងន់​នឹង​បើក​ដំណើរការ​ទទួល​អ្នកជំងឺ​នៅ​ថ្ងៃអាទិត្យទី ០២ ខែឧសភា ឆ្នាំ​២០២១នេះ។

បន្ទាប់ពី​បាន​ទទួល​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​មានការ​ចង្អុលបង្ហាញ​ពី​លោកសាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុង​បេស​កម្ម​រយៈពេល​១២ ថ្ងៃ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​រៀបចំ​ជួសជុល​ប្រែក្លាយ​អគារ​ជំងឺ​សួត ទៅ​ជា​អគារ​សង្គ្រោះ​បន្ទាន់​ជំងឺ​កូ​វី​ដ​-១៩ កំរិត​ធ្ងន់​រួចរាល់ នឹង​បើក​ដំណើរការ​ទទួល​អ្នកជំងឺ​នៅ​ថ្ងៃអាទិត្យ ទី ០២ ខែ ឧសភា ឆ្នាំ​២០២១ ស​ប្ដា​ហ៍​នេះ៕

ដោយ​៖ សហការី​


ចែករំលែក៖