ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ា ៖ រដ្ឋាភិបាលយោធាព្យាយាមដំណើរការសេដ្ឋកិច្ចឡើងវិញ

ចែករំលែក៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេចកាត់បន្ថយការរឹតត្បិត ក៏ដូចជា ផ្តល់ការប្រើប្រាស់បណ្តាញអុីនធើណេតឡើងវិញ។ ជាមួយគ្នានេះដែររដ្ឋាភិបាលក៏បានលុបចោលការចោទប្រកាន់ ទៅលើមន្ត្រីទាំងឡាយ ដោយផ្តល់ឱកាសដល់ពួកគាត់ទៅធ្វើការឡើងវិញ។
សារព័ត៌មាន AsiaNikkeiReview នៅថ្ងៃទី១ខែឧសភា បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងតែព្យាយាម ធ្វើឲ្យប្រសើរឡើងវិញ រាល់សកម្មភាពសេដ្ឋកិច្ច របស់ប្រទេសនេះ ក្រោយរយៈពេលជាង៣ខែធ្វើរដ្ឋប្រហារ។ បច្ចុប្បន្ន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអនុញ្ញាតឲ្យវិលត្រឡប់មកធ្វើការវិញ។
ក្នុងពេលជាមួយគ្នានេះដែរ ធនាគារជាតិមីយ៉ាន់ម៉ា បានប្រកាសថា នឹងចាប់ផ្តើមបើកដំណើរការឡើងវិញ នៅថ្ងៃទី៣ខែឧសភា ហើយពលរដ្ឋអាចនឹងទៅបើកគណនីថ្មី ហើយអាចដកប្រាក់បានគ្រប់ពេល។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានស្នើរដល់បណ្តាលហាងលក់ទំនិញ ទីតាំងពាណិជ្ជកម្ម ភោជនីយដ្ឋាន ត្រូវតែមានឯកសារត្រឹមត្រូវអាចបើកដំណើរការឡើងវិញបាន។
នៅពេលនេះដែរមានការបាញ់ប្រហារគ្នា យ៉ាងខ្លាំង នៅតំបន់គ្រប់គ្រងដោយក្រុមទាហានជនជាតិភាគតិច ការ៉ែន នៅជាប់ព្រំដែនថៃ បណ្តាលឲ្យពលរដ្ឋមីយ៉ាន់ម៉ា រាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសថៃ ។ មិនតែប៉ុណ្ណោះ ការវាយប្រហារប៉ះពាល់ដល់ពលរដ្ឋថៃនៅតាមព្រំដែនផងដែរ៕ដោយ៖ ធីរីណា

រូបភាព៖ AFP/TTXVN


ចែករំលែក៖