ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសជំទង់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ពេលដើរលើខ្នងប្រឡាយត្រឡប់មកពីភ្ជួរស្រែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពិតជាអកុសលណាស់ដែលក្មេងប្រុសជំទង់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលមេឃកំពុងធ្លាក់ភ្លៀង ខណៈកំពុងធ្វើដំណើរតាមផ្លូវក្រួសក្រហមខ្នងប្រឡាយ ទៅផ្ទះបន្ទាប់ពីភ្ជួរស្រែរួច។
ហេតុការណ៍គួរឲ្យរន្ធត់នេះ បានកើតឡើងនៅរសៀលថ្ងៃសៅរ៍ទី ១ ខែឧសភា ឆ្នាំ២០២ ស្ថិតនៅចំណុច ខ្នងប្រឡាយក្រួសក្រហមក្នុងក្នុងភូមិវាលឃុំតាលាស់ស្រុកមោងឫស្សីខេត្តបាត់ដំបង។ មន្រ្តីនគរបាលស្រុកមោងឫស្សីបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សត់ សំណាង អាយុ ១៧ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
បើតាមអ្នកភូមិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចុះទៅភ្ជួរស្រែនៅឆ្ងាយពីភូមិជាង២០០ម៉ែត្រតាំងពីម៉ោង២រសៀលមុនធ្លាក់ភ្លៀងមកម៉្លេះ។លុះដល់វេលាខាងលើជនរងគ្រោះបានដើរត្រឡប់ទៅផ្ទះវិញតាមខ្នងប្រឡាយក៏មានហេតុការនេះកើតឡើងតែម្តង។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះពិនិត្យសាកសពហើយបានសន្និដ្ឋានថាបុរសរងគ្រោះពិតជាស្លាប់ដោយរន្ទះបាញ់ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖