ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យ១៨ឆ្នាំ​ម្នាក់ មកលោតទឹកសម្លាប់ខ្លួន​តែមិនបានសម្រេចដោយសារខូចចិត្តរឿង​ម្ដាយទទួលមរណភាព(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីវ័យ១៨ឆ្នាំម្នាក់ខូចចិត្តរឿងម្តាយស្លាប់ចោល បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនលេីស្ពានជ្រោយចង្វា​ មិត្តភាពកម្ពុជាជប៉ុន​ តែមិនបានសម្រេច​ ដោយសារសមត្ថកិច្ចធ្វេីការជួយរារាំងទាន់ពេលវេលា​។

ហេតុការណ៍នេះ​ បានកើតឡើងនៅវេលាម៉ោង​ ៣ និង ២០នាទីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១​ ស្ថិតចំណុចស្ពានជ្រោយចង្វា​ មិត្តភាពកម្ពុជា​ ជប៉ុន​ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ 

នារីជនរងគ្រោះបានប្រាប់ឱ្យដឹងថា​ នាងមានឈ្មោះ​ ជឿន ជិម មានស្រុកកំណេីតនៅខេត្តព្រះវិហារ​ សព្វថ្ងៃបម្រើការងារជាកម្មការិនីរោងចក្រមួយកន្លែង​ នៅបែកចាន​ មូលហេតុដែលឈានដល់ការសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននេះ​ បន្ទាប់ពីទទួលបានដំណឹងថាម្ដាយបង្កេីតបានទទួលមរណភាព​កាលពីម្សិលមិញ ​ចោលគាត់ថែមទាំងមិនអាចទៅធ្វេីបុណ្យដេីម្បីសងគុណម្ដាយជាលេីកចុងក្រោយ​បាន​ ព្រោះរាជធានីភ្នំពេញទៅព្រះវិហារគ្មានរថយន្តឈ្នួលនោះទេ​ គិតអ្វីមិនចេញទេីបសម្រេចចិត្តហៅកង់បីឥណ្ឌាជិះពីបែកចាន​ មកលោតទឹកលេីស្ពានជ្រោយចង្វា តែត្រូវសមត្ថកិច្ចមកជួយរារាំង រួចហៅចុះមកគល់ស្ពានវិញតែម្ដង​ ។ 

ក្រោយកេីតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្រះចកមកសួរនាំក្មេងស្រីខាងលេីមកពន្យល់​ រួចរកលេខមិត្តភក្ដិ​ បងប្អូនដេីម្បីទំនាក់ទំនងមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖