ភ្នំពេញ៖ លោកស្រី ម៉ែន សំអុីន ទីប្រឹក្សា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំក្រុមការងារ បាននាំយកអំណោយជាទឹកដោះគោ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនមន្ទីរពេទ្យចំនួន ០៥នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ម៉ែន សំអុីន ក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់លោកគ្រូ អ្នកគ្រូពេទ្យ នូវក្តីនឹករលឹក និងការថ្លែងអំណរគុណ ចំពោះក្រុមគ្រួពេទ្យទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ រយៈកាលកន្លងមក ។
មន្ទីរពេទ្យដែលបានទទួលអំណោយនោះរួមមាន ៖ ទី១. មន្ទីរពេទ្យហ្លួងម៉ែ ទី២. មន្ទីរពេទ្យគន្ធបុប្ផា ទី៣. មន្ទីរពេទ្យកុមារជាតិ ទី៤. មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និង ទី៥. មន្ទីរពេទ្យជ័យជំនះ ៕
ដោយ ៖ សិលា