ខេត្តព្រះសីហនុ៖ លួចផឹកសុីជាអំពើល្មើសច្បាប់រួចទៅហើយ ! ចុះម្តេចឡើយ ហ៊ានគឃ្លើនបង្ហោះវីដេអូ បង្អួត មាកងាយដល់ អាជ្ញាធរ សមត្ថកិច្ចដែលបម្រើ ការពារ ប្រជាពលរដ្ឋ សឹងតែគ្មានពេលដេកពួនបន្ថែមទៀតទៅវិញ។
ករណីនេះសង្ស័យប្រព្រឹត្តនៅខេត្តព្រះសីហនុ ទើបផេកផ្លូវការមួយនៅខេត្តព្រះសីហនុ បានបង្ហោះសារឆ្លើយតបថា៖ «ពិតជាខ្លាំងដៃណាស់លោកបងចាំឱ្យបងៗសមត្ថកិច្ចទៅទទួល»។
ផេកដដែលបានបន្តថា៖ ក្នុងដំណាក់កាលនេះ រដ្ឋបាលខេត្តបានចេញសេចក្ដីណែនាំ ផ្អាក និងហាមចំពោះការលក់ដូរ ជួបជុំហូបគ្រឿងស្រវឹង តែនេះមិនត្រឹមតែ មិនគោរពតាម ថែមទាំងបង្ហោះបង្អួតឌឺដងថែមទៀត។
ជូនតាមសំណើរ គឺសូមកងកម្លាំងមានសមត្ថកិច្ច ចាប់ខ្លួនបុគ្គលនេះ យកមកអនុវត្តតាមវិធានការច្បាប់ ដោយគ្មានការលើកលែង៕
ដោយ៖ សុខ ខេមរា