ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បើករថយន្តហាយឡេនឌ័រទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ រួញមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់បានបើករថយន្តហាយឡេនឌ័រខ្វះការប្រុងប្រយ័ត្នបានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរួញមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅម៉ោង ៧ និង៣០ នាទីយប់ថ្ងៃទី ២ ខែឧសភាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ខាងមុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AS-0534 បើកបរដោយស្រ្តីម្នាក់ និងមានអ្នករួមដំណើរជាមួយ៣នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌចំការមន ចុះមក យករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖