ព័ត៌មានទាន់ហេតុការណ៍៖

Man Utd នឹងលក់ខ្សែបម្រើ Paul Pogba ប្រសិនបើមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មី

ចែករំលែក៖

កីឡាករ Paul Pogba នឹងត្រូវក្លិបលក់នៅរដូវក្តៅនេះ ប្រសិនបើគាត់បដិសេធមិនប្តេជ្ញាក្នុងការចុះកុងត្រាថ្មីនៅក្លិប Manchester United នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី២ ខែឧសភាម្សិលមិញនេះ។

ទោះយ៉ាងណាក្លិបបិសាចក្រហម Manchester United នៅតែមានទំនុកចិត្តថា ពួកគេអាចរក្សាគាត់នៅ Old Trafford ទោះបីជានឹងត្រូវចំណាយប្រាក់ច្រើនដើម្បីធ្វើដូច្នេះក៏ដោយ។

នោះទំនងជានាំឱ្យមានការចាកចេញសម្រាប់អ្នកចាំទី David De Gea ព្រោះប្រាក់ដែលបានរក្សាទុកលើប្រាក់ឈ្នួលរបស់អ្នកចាំទីរូបនេះនឹងជួយគ្របដណ្តប់លើការដំឡើងប្រាក់ខែខ្ពស់ដែល Pogba នឹងទាមទារ។

ខ្សែបម្រើសញ្ជាតិបារាំងវ័យ២៨ឆ្នាំ Paul Pogba អាចចាកចេញដោយសេរីនៅពេលកិច្ចសន្យារបស់គាត់បញ្ចប់ក្នុងរយៈពេលតែជាងមួយឆ្នាំប៉ុណ្ណោះសម្រាប់អតីតកីឡាករក្លិបសេះបង្កង់ Juventus រូបនេះ។ ប្រធានក្រុមបិសាចក្រហមកំពុងមានភាពស្រពេចស្រពិល ហើយចង់ពិភាក្សាជាមួយភ្នាក់ងាររបស់គាត់គឺលោក Mino Raiola

ពួកគេបានបាត់បង់គាត់ដោយគ្មានអ្វីសោះនៅពេលដែលគាត់បានចូលរួមជាមួយ Juventus ក្នុងវ័យជំទង់កាលពីឆ្នាំ២០១២ ហើយបានចំណាយប្រាក់៨៩លានផោនដើម្បីចុះហត្ថលេខាយកគាត់មកវិញម្តងទៀតកាលពីឆ្នាំ២០១៦ ។

ក្លិបបិសាចក្រហមចង់រក្សាគាត់ទោះបីគាត់នឹងត្រូវការយ៉ាងហោចណាស់៥០០.០០០ផោនក្នុងមួយសប្តាហ៍ក៏ដោយ។ ទោះយ៉ាងណាក្លិបនឹងមិនចង់ឲ្យខ្សែបម្រើរូបនេះចាកចេញនោះទេ ហើយក្លិបពិតជាចង់ឃើញការរីកចម្រើនរបស់ Paul Pogba មុនពេលព្រឹត្តិការណ៍យូរ៉ូ

ក្លិប Man United ដឹងថាការរង់ចាំរហូតដល់ការប្រកួតចប់នឹងធ្វើឱ្យការចរចារបស់ក្លិបអាចនឹងប្រែប្រួលតម្លៃ ក្លិបចង់យកកម្រៃសេវា៨៩លានផោន ហើយខណៈដែលក្លិបបិសាចក្រហមមិនអាចធ្វើផែនការសម្រាប់ស្វែងរកកីឡាករមកជំនួសដែលអាចធ្វើបាន។

ជាមួយគ្នានេះកីឡាករ Declan Rice របស់ក្លិប West Ham វ័យ២២ឆ្នាំគឺជាគោលដៅអាទិភាព ប៉ុន្តែ Man United មានអារម្មណ៍ថា តម្លៃជិត១០០លានផោនគឺថ្លៃណាស់។ កីឡាករ Wilfred Ndidi វ័យ២៤ឆ្នាំរបស់ Leicester និង Saul Niguez វ័យ២៦ឆ្នាំ មកពី Atletico Madrid ក៏ស្ថិតក្នុងបញ្ជីឈ្មោះអាទិភាពរបស់ក្លិបបិសាចក្រហមដែលចង់ទិញនៅរដូវកាលក្រោយផងដែរដោយ៖ ភារៈ


ចែករំលែក៖