ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ចំនួន១២នាក់បន្ថែមទៀត នៅស្រុកចំការលើ និងចំនួនមនុស្ស៥៨នាក់ផ្សេងទៀតមានការប៉ះពាល់ផ្ទាល់ និងប្រយោល

ចែករំលែក៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ចំនួន១២នាក់បន្ថែមទៀត នៅស្រុកចំការលើ និងចំនួនមនុស្ស៥៨នាក់ផ្សេងទៀតមានការប៉ះពាល់ផ្ទាល់ និងប្រយោល ដែលមានរាយនាមឈ្មោះដូចខាងក្រោមតាមតារាង ។

រដ្ឋបាលស្រុកចំការលើ សូមអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធផ្ទាល់ និងអ្នកទាំង៥៨ខាងលើ តាមពេលវេលា និងទីកន្លែងដែលបានបញ្ជាក់ជូនខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ស្រុកចំការលើ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ។ ជាមួយគ្នានេះរដ្ឋបាលស្រុកចំការលើ សូមអំពាវនាវដល់បងប្អូន ដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់មន្ត្រីសុខាភិបាលនិងអាជ្ញាធរមូលដ្ឋាន ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយរដ្ឋបាលស្រុកចំការលើ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ * ៣ការពារ ៣កុំ – របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានា របស់ក្រសួងសុខាភិបាល ។ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធ និងករណីខាងលើត្រូវតែអនុវត្ត យ៉ាងម៉ឹងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ឱ្យជៀសផុតពីជំងឺកូវីដ-១៩(COVID-19) នេះ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖