ព័ត៌មានទាន់ហេតុការណ៍៖

Everton ចូលរួមប្រជែងជាមួយក្លិបធំៗចង់បាន Sergio Aguero នៅរដូវកាលក្រោយ

ចែករំលែក៖

ក្លិបស្ករគ្រាប់ Everton គឺជាក្លិបថ្មីបំផុតដែលបានចូលរួមប្រកួតប្រជែងសម្រាប់ការនាំយកខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City នៅរដូវកាលក្រោយ ដោយហ៊ានបើកការចរចារលើប្រាក់ឈ្នួល ២៤០,០០០ផោនក្នុងមួយសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន dailystar របស់អង់គ្លេសនៅព្រឹកថ្ងៃទី៣ ឧសភានេះ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំអាចត្រូវបានក្លាយជាកីឡាករត្រូវចាកចេញនៅនៅរដូវក្តៅនេះ ហើយត្រូវបានម្ចាស់ក្លិបចង់បានទាំងក្នុង និងក្រៅប្រទេសផងដែរ។

ក្រុមល្បីមួយចំ​នួនដូចជា ក្រុម Chelsea, Tottenham, Leeds, Barcelona និង Inter Milan ស្ថិតក្នុងចំណោមក្រុមដែលកំពុងស្ថិតក្នុងស្ថានភាពដ៏ក្តៅគគុកសម្រាប់ប្រជែងយក Aguero ។ ឥលូវនេះ Everton បានបន្ថែមឈ្មោះខ្សែប្រយុទ្ធរូបនេះទៅក្នុងបញ្ជី ខណៈដែលកីឡដ្ឋាន Goodison Park ក្រោយការដឹកនាំរបស់លោក Carlo Ancelotti មើលទៅដើម្បីនាំយកមកពង្រឹងជំរើសរបស់គាត់។

កត្តាដែលសំខាន់សម្រាប់ក្លិបដែលចង់បានខ្សែប្រយុទ្ធរូបនេះគឺទាក់ទងនឹងការផ្គូរផ្គងប្រាក់ខែបច្ចុប្បន្នរបស់ Aguero នៅឯកីឡដ្ឋាន Etihad ដែលមានតម្លៃ២៤០,០០០ផោនក្នុងមួយសប្តាហ៍គឺមានតម្លៃច្រើន ដែលក្លិបទាំងនោះពិបាកក្នុងការបញ្ចេញហិរញ្ញវត្ថុរបស់ក្លិបក្នុងវិបត្តិកូវីដ-១៩សព្វថ្ងៃ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Aguero មានវ័យ៣២ឆ្នាំបានចំណាយពេលយ៉ាងច្រើនក្នុង២រដូវកាលចុងក្រោយនេះ ដោយជួបបញ្ហារបួស ប៉ុន្តែកំណត់ត្រាស៊ុតបញ្ចូលទី១៨១គ្រាប់ក្នុងការបង្ហាញខ្លួន២៧២ ប្រកួតសម្រាប់ក្រុម Man City មានន័យថា កីឡាកររូបនេះនៅតែជាកីឡាករដែលមានតម្រូវការខ្លាំងសម្រា់បក្លិបនានា ៕ដោយ ៖ ភារៈ


ចែករំលែក៖