ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពី​ការយកវត្ថុវិភាគសំណាកចំពោះអ្នកធ្វេីដំណេីរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពី​ការយកវត្ថុវិភាគសំណាកចំពោះអ្នកធ្វេីដំណេីរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ​
1- ក្រុងស្វាយរៀង ០៨៨ ៤៧៧ ៧៧៦៥
2-ស្រុករមាសហែក ០១២ ៣១៨ ៥៥០
3-ស្រុកស្វាយជ្រំ ០៩៧ ៧៨១ ៦៤០៣
4-ក្រុងបាវិត ០៨៨ ៦៣៤ ២៧០០
5-ស្រុកស្វាយទាប ០១២៩៣៣ ២៨៤
6-ស្រុកកំពង់រោទិ៏ ០៩៦ ៥៤៤ ៤៦៧២
7-ស្រុករំដួល ០៩២ ៦១៩ ៩៩៧
8-ស្រុកចន្រ្ទា ០៩៧ ៥៤២ ៩៧៩៨។
រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា យោងសេចក្ដីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្ត វិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបាន បិទខ្ទប់នៅតាមបណ្តារាជធានី -ខេត្ត និងក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ក្នុងខេត្ត រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំដល់អ្នកដំណើរទាំងអស់ ដែលមាន បំណងធ្វើដំណើរចូលក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ត្រូវអនុវត្តវិធានការដោយម៉ឺងម៉ាត់ ដូចខាងក្រោម៖
១.សម្រាប់អ្នកធ្វើដំណើរមកស្នាក់នៅរយៈពេលខ្លី ត្រូវសហការយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្តវិភាគរហ័ស រកមេរោគកូវីដ-១៩ នៅទីតាំងយកសំណាកដើមទីចូលខេត្តស្វាយរៀង មានចំនួន ០២ទីតាំង (ស្រុកស្វាយជ្រំតាមបណ្ដោយ ផ្លូវជាតិលេខ១ និងស្រុករមាសហែកនៅជាប់ផ្លូវជាតិលេខ១៣) និងត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានពីពេលវេលាមកដល់ទីតាំងស្នាក់នៅ និងឯកសារពាក់ព័ន្ធការធ្វើដំណើរ ។

២.សម្រាប់អ្នកធ្វើដំណើរមកស្នាក់នៅរយៈពេលវែង ត្រូវរកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានពីពេលវេលាមកដល់ទីតាំងស្នាក់នៅ និងឯកសារ ពាក់ព័ន្ធការធ្វើដំណើរ៕

ដោយ ៖ សិលា


ចែករំលែក៖