ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនជាតិចិន៥នាក់ ខណៈដែលធ្វេីដំណេីរគ្មានឯកសារបញ្ជាក់ ច្បាស់លាស់ ធ្វេីដំណេីរឆ្លងកាត់គោលដៅ ដែលអាជ្ញាធរកំពុងអនុវត្តន៍វិធានការបិទខ្ទប់ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អេីលឡើង នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពពីអ្នកបេីកម៉ូតូឡាំប្រឺតាដែលជាជនជាតិខ្មែរ បានប្រាប់ឲ្យដឹងថា ជនជាតិចិនម្នាក់ បានហៅម៉ូតូគាត់ជិះ ពីកោះពេជ្រ មកខុនដូមួយកន្លែងតាមផ្លូវកែវចិន្ដា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពេលនោះចិនដែលមកពីកោះពេជ្រ បានខលនិយាយទូរស័ព្ទ ភ្លាមនោះស្រាប់តែមានជនជាតិចិន៣នាក់ទៀត ចូលមកជិះម៉ូតូគាត់បន្ថែម ឃេីញច្រេីននឹងចង្អៀត ម្ចាស់ម៉ូតូឡាំប្រឺតាគាត់ថាមិនដឹកទឹក តែត្រូវជនជាតិចិនប្រាប់ថា ទៅជិតនេះទេ បុរសអ្នករត់ម៉ូតូឡាំប្រឺតាក៏ព្រម លុះមកដល់ត្រង់ចំណុចគោលដៅ ជនជាតិចិនក៏ចង្អុលឲ្យទៅមុខ ឆ្លងកាត់គោលដៅត្រួតពិនិត្យ សួររកឯកសារធ្វេីដំណេីរ ក៏ឃាត់ខ្លួនតែម្ដង។
ខណៈនោះក៏មានជនជាតិចិនម្នាក់ បើកម៉ូតូស្មាស់វី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BG-6459 ម្នាក់ទៀត បន្លំជាអ្នកដឹកតាមអនឡាញ មិនមានឯកសារបញ្ជាក់ ក៏ត្រូវឃាត់ខ្លួនផងដែរ ។
បន្ទាប់ពីសួរនាំ និងពន្យល់ទៅលេីជនជាតិចិនទាំង៥នាក់រួច ទើបជនជាតិចិនយល់ព្រមឲ្យអាជ្ញាធរផាកពិន័យក្នុង១នាក់ ២.៥០០.០០០៛ (ពីរលានប្រាំសែនរៀល) ដែលធ្វេីដំណេីរឆ្លងកាត់គោលដៅអនុវត្តន៍វិធានការបិទខ្ទប់ ដោយគ្មានលិខិតបញ្ជាក់ច្បាស់លាស់៕
ដោយ៖ ជ្រោយពេជ្រ