ខេត្តបាត់ដំបង៖ ដោយមានការណែនាំពីលោក ងួន រតន: អភិបាលនៃគណ: អភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យកងកម្លាំងនគរបាល នៃស្នងការដ្ឋានអនុវត្តការឃាត់ខ្លួន និងនាំខ្លួនអ្នកប្រព្រឹត្តល្បែងស៊ីសង (ភ្នាល់ជល់មាន់តាមអនឡាញ) ចំនួន១៧នាក់នៅទីតាំងមួយក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានឲ្យដឹងថា ក្នុងការបង្រ្កាបល្បែងស៊ីសងតាមអនឡាញនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
– ទូរទស្សន៍ LCD ម៉ាក Samsung ពណ៌ ខ្មៅ ០១ គ្រឿង
– ឧបករណ៍ ផ្ទុក ទិន្នន័យ កាមេរ៉ាសុវត្ថិភាព ០២ គ្រឿង
– រថយន្ត ចំនួន ០១ គ្រឿង
– ម៉ូតូ ចំនួន ០៥ គ្រឿង
– តុ ចំនួន ០២
– កៅអី មួយ ចំនួន
– កង្ហារ ០១ គ្រឿង ។
ចំណែកជនសង្ស័យទាំង១៧នាក់ដែលឃាត់ខ្លួននោះ សមត្ថកិច្ចបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ ហើយបច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនអ្នកប្រព្រឹត្តនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕
ដោយ ៖ ប្រាថ្នា