ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ៖ យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៥នាក់ ដែល មានរាយនាមដូចខាងក្រោម ៖
១-ឈ្មោះ ដុង សត់ ភេទប្រុស អាយុ ៤០ឆ្នាំ មានអាសយដ្ឋាន រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ បុគ្គលិកអនាម័យនៅភោជនីយដ្ឋានទីក្រុងបាងកក ប្រទេសថៃ ត្រូវជា ប្ដីឈ្មោះ យក់ ស៊ីថា
២-ឈ្មោះ យ ស៊ីថា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ បុគ្គលិកក្រុមហ៊ុនវិចខ្ចប់សម្ភារៈ ទីក្រុងបាងកក ប្រទេសថៃ ត្រូវជាប្រពន្ធ ឈ្មោះ ដុង សត់
៣-ឈ្មោះ នួន សុខេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ បុគ្គលិកក្រុមហ៊ុនវិចខ្ចប់សម្ភារៈ ទីក្រុងបាងកក ប្រទេសថៃ ត្រូវជាប្ដីឈ្មោះ ណំ គឹមលាង
៤-ឈ្មោះ លាំ គឹមលាង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្ក ខេត្តបាត់ដំបង មុខរបរ បុគ្គលិកក្រុមហ៊ុនវិចខ្ចប់សម្ភារៈ ទីក្រុងបាងកក ប្រទេសថៃ ត្រូវជាប្រពន្ធឈ្មោះ នួន សុខេង
៥-ឈ្មោះ ធឿន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ បុគ្គលិកក្រុមហ៊ុនវិចខ្ចប់សម្ភារៈ ទីក្រុងបាងកក ប្រទេសថៃ ជាអ្នករួមដំណើរ និងជា បុគ្គលិកក្រុមហ៊ុនជាមួយគ្នានៅប្រទេសថៃ។
ប្រវត្តិនៃការប៉ះពាល់ អ្នកជំងឺកូវីដ-១៩ ខាងលើបានវិលត្រឡប់ពីប្រទេសថៃតាមច្រកអូរបីជាន់ខេត្តបន្ទាយមានជ័យ នៅ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដែលមានអ្នករួមដំណើរ ១៤នាក់ លុះដល់ថ្ងៃ២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០ព្រឹក បានធ្វើដំណើរដោយជិះរថយន្តរបស់កងទ័ពពីច្រកអូរបីជាន់ (បន្ទាយមានជ័យ ដែលមានអ្នករួមដំណើរ ៣០នាក់ មកដល់រង្វង់មូលនាងរំសាយសក់ បានបត់ចូលដល់ក្នុងសាលា បាឡាត់ចំនួន ២៣នាក់ នៅសល់ ៧នាក់ បញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាព អូរដំបង១ និងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ បច្ចុប្បន្នក្រុមគ្រូពេទ្យបាននឹង កំពុងស្វែងរកអ្នកដែលពាល់ប៉ះជាមួយអ្នកជំងឺនៅតាមមណ្ឌលចត្តាឡីស័កមួយចំនួនទៀត ដែលបាន ពាក់ព័ន្ធជាមួយបុគ្គលខាងលើ។ ចាប់តាំងពីមានការផ្ទុកជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ បានជាសះស្បើយចំនួន ២៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា