ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្ដ ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់(តំបន់ក្រហម)ចំនួន៤ម៉ឺនគ្រួសារ នៅ ០៤ឧសភា ឆ្នាំ២០២១នេះ

ចែករំលែក៖

ភ្នំពេញ៖ តាមការណែនាំរបស់ លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ គឺបានដាក់ បញ្ជាឱ្យអាជ្ញាធរ ខណ្ឌ សហការណ៍ ជាមួយ កងទ័ពជើងគោក ដើម្បីដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម ។

   ជាក់ស្តែងនៅថ្ងៃទី០៤ឧសភានេះអាជ្ញាធររាជធានីបានសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារ បន្ថែមទៀត ហើយក្នុងចំនួននេះ ក៏បានផ្តល់ជូនទៅកងកម្លាំងទាហានជើងគោកនិងអង្គរក្សផងដែរ ដែលពួកគាត់បានបំពេញការងារលើការដឹកបញ្ជូនស្បៀងអាហារទាំងនេះទៅចែកប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដោយគិតមកដល់ពេលនេះស្បៀងអាហារប្រមាណជាង២០ម៉ឺនកញ្ចប់ហើយបានដឹកជូនដល់ដៃពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងនោះ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖នៅថ្ងៃនេះ  អាជ្ញាធរ ខណ្ឌនីមួយៗ កំពុងបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹក ជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ក្នុង នោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រ នៅខណ្ឌមានជ័យចំនូន១៤៧០០គ្រួសារ នៅពោធិ៍សែនជ័យចំនួន១៣៧០០គ្រួសារ, ខណ្ឌសែនសុខ១៣០០ គ្រួសារ, ខណ្ឌ ព្រែកព្នៅ ១០០០គ្រួសារ,ខណ្ឌឬស្សីកែវចំនួន២០០០គ្រួសារ, ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ , ខណ្ឌដូនពេញចំនួន៩០០ គ្រួសារ , ខណ្ឌ៧មករា១០០០គ្រួសារ, ខណ្ឌទួលគោក ៨០០គ្រួសារ , ខណ្ឌចំការមន ៦០០គ្រួសារ,  ខណ្ឌច្បារអំពៅចំនួន ៨០០គ្រួសារ, ខណ្ឌកំបូលចំនួន១២០០គ្រួសារ និងក្រុមការងារចំនួន៥០០ ។

       ក្នុងចំនួននេះក៏មានការជួយឧបត្ថមចំពោះកងកម្លាំងទាហានជើងគោកនិងអង្គរក្សផងដែរ។

  សូមបញ្ជាក់ថា ៖ កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោកជាង២០០នាក់ និងរថយន្តជាង ៦០គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕.

 

ដោយ៖ សំរិត


ចែករំលែក៖