ភ្នំពេញ៖ កន្លែងលក់ត្រី បោះដុំ ជាប់ ស្ពានច្បារអំពៅ និងនៅខាងមុខ ផ្សារច្បារអំពៅ មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ (ប្ដីប្រពន្ធ) គឺជាអ្នកលក់ត្រីនៅទីតាំងខាងលើ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ #ទិញត្រី និងអ្នកធ្លាប់មានទំនាក់ទំនងជាមួយ អ្នកលក់ត្រី នៅកន្លែង លក់ត្រី បោះដុំ ជាប់ ស្ពានច្បារអំពៅ និងនៅខាងមុខ ផ្សារច្បារអំពៅ
ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ (ប្ដីប្រពន្ធ) គឺជាអ្នកលក់ត្រីនៅទីតាំងខាងលើ រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមបញ្ជាក់ថា , 📣 សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងក្រោម នេះ ✅ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ!
🔴 ភូមិដើមចាន់/១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
🔴 ភូមិកណ្តាល/១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
🔴 ភូមិដើមស្លែង/១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ
🙏 សូមបងប្អូននៅក្នុងភូមិខាងលើនេះ ពាក់ម៉ាស់ រក្សាគម្លាត និង យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥! ៕
ដោយ ៖ សិលា