ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីញូវយ៉កបង្កើនសកម្មភាពទប់ស្កាត់ការការរើសអើងជាតិសាសន៍អាស៊ី

ចែករំលែក៖

កម្លាំងប៉ូលិសទីក្រុងញូវយ៉ក បានព្រមានថា បានបើកយុទ្ធនាការទប់ស្កាត់ការរើសអើងជាតិសាសន៍។ នៅពេលនេះកម្លាំងប៉ូលិសអាមេរិក កំពុងស្វែងរកស្ត្រីជនជាតិស្បែកខ្មៅ ដែលវាយប្រហារដោយពូថៅទៅលើស្ត្រីជនជាតិអាស៊ីពីររូបកាលពីយប់ថ្ងៃទី៣ខែឧសភាឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុក Manhattan ។
ករណីខាងលើកើតឡើងក្រោយពីមានករណីរើសអើងជាតិសាសន៍អាស៊ីកើតឡើងនៅអាមេរិក ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលជនជាតិអាមេរិកមួយចំនួនចាត់ទុកថាជនជាតិអាស៊ីជាអ្នកនាំជំងឺនេះមកអាមេរិកធ្វើឲ្យការរស់នៅរបស់ពួកគេ ច្របូកច្របល់។
រូបភាពដែលថតបាននៅកន្លែងកើតហេតុ បង្ហាញឲ្យឃើញថា ស្ត្រីជនជាតិស្បែកខ្មៅបានស្នើដល់ស្ត្រីអាស៊ីពីររូបដោះម៉ាស់ចេញ មុនពេលស្ត្រីស្បែកខ្មៅនោះវាយប្រហារដោយពូថៅទៅលើក្បាលរបស់ស្ត្រីជនជាតិអាស៊ី។ ស្ត្រីអាស៊ីរងគ្រោះអាយុ៣១ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។

ស្ត្រីអាសុីរងគ្រោះបានឱ្យដឹងថា នាងពិតជាតក់ស្លុតយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើ ក្រោយការរស់នៅអាមេរិកពីរឆ្នាំកន្លងមក។
ប៉ុន្មានម៉ោងក្រោយកើតការវាយប្រហារកើតឡើង មន្ត្រីទីក្រុងញូវយ៉កបានរៀបចំព្រឹត្តិការណ៍នៅកណ្តាលវាល ក្នុងតំបន់ Flushing ស្ថិតនៅក្នុងស្រុក Queens ជាតំបន់ជនជាតិអាសុីរស់នៅភាគច្រើនដើម្បីថ្កោលទោសដល់សកម្មភាពរើសអើងជាតិសាសន៍អាស៊ី ក្នុងទីក្រុងញូវយ៉ក។ នៅក្នុងព្រឹត្តិការណ៍នោះ អភិបាលរដ្ឋ Bill De Blasio បានលើកឡើងថា «ប្រសិនបើអ្នករើសអើសជាតិសាសន៍គឺត្រូវតែចាកចេញពីទីក្រុងញូវយ៉ក ដោយទីនេះមិនស្វាគមន៍មនុស្សបែបនេះឡើយ»៕ ដោយ៖ធីរីណា

រូបភាព៖THX/TTXVN

រូបភាព៖Los Angeles Times

រូបភាព៖AP

រូបភាព៖Reuters


ចែករំលែក៖