ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ា៖ អតីតមន្ត្រីរដ្ឋាភិបាលស៊ីវិលបង្កើនកម្លាំងទាហានការពារ

ចែករំលែក៖

សង្គ្រាមស៊ីវិលជាទ្រង់ទ្រាយធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្បែរមាត់រណ្តៅហើយ ក្រោយក្រុមអតីតមន្ត្រីស៊ីវិលប្រឆាំងនឹងរបបយោធា នៅពេលនេះបានសម្រេចបង្កើតកម្លាំងការពារ ដាច់ដោយឡែករបស់ខ្លួន។ កម្លាំងការពារ មានទាំងក្រុមជនជាតិភាគតិចចូលរួមផងដែរ ។
នៅក្នុងសេចក្តីប្រកាស លើបណ្តាញសង្គម Facebook ក្រុម«អ្នកនយោបាយសាមគ្គីជាតិមីយ៉ាន់ម៉ា (NUG)» បានបញ្ជាក់ថាបានបង្កើត កងកម្លាំងដែលឲ្យឈ្មោះថា «កម្លាំងការពារប្រជាជន» ដើម្បីការពារពលរដ្ឋមីយ៉ាន់ម៉ា ទាំងអស់។
ក្រុម NUG បានប្រកាសថា កម្លាំងការពារ NUG នឹងការពារក្រុមអ្នកគាំទ្រ ។ ក្រុម NUG បានបញ្ជាក់ថា «ភារកិច្ចគឺ កែទម្រង់កងកម្លាំងសន្តិសុខ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល៧០ឆ្នាំកន្លងមក»។
កម្លាំងទាហាន មីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ហើយបានចា់បខ្លួន លោកស្រីអោងសានស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើន។ យោធាចោទប្រកាន់ថា ការបោះឆ្នោតដែលលោកស្រីស៊ូជី ទទួលបានជ័យជម្នះ គឺជាការបន្លំ បើទោះបីគណៈកម្មការរៀបចំការបោះឆ្នោត បានប្រកាសទទួលស្គាល់ក្តី។ តាំងពីពេលនោះមក មីយ៉ាន់ម៉ាធ្លាក់នៅក្នុង អសន្តិសុខ រវាងកម្លាំងទាហាននិងបាតុករប្រឆាំងរបបដឹកនាំដោយយោធា៕

ដោយ៖ធីរីណា(រូបភាព៖ VTC)


ចែករំលែក៖