ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ថ្ងៃនេះខ្ញុំបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាខ្ញុំពុំមានកូវីដ-១៩នោះទេ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, មុនទៅឥណ្ឌូនេសុីនិងក្រោយត្រឡប់មកវិញខ្ញុំត្រូវធ្វើតេស្តរហូត៤ដងនិងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃដែលនេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព៕
ដោយ៖ សុខ ខេមរា