ព័ត៌មានទាន់ហេតុការណ៍៖

UEFA បង្ហាញពីប្រាក់ចំណូលរបស់ក្លិបនៅ Champions League និង Europa League

ចែករំលែក៖

UEFA បានបង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណូលសម្រាប់ក្រុមដែលបង្កើតការប្រកួតប្រជែងរបស់ពួកគេក្នុងរដូវកាល ២០១៩-២០២០។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានបង្ហាញពីតុល្យភាពសេដ្ឋកិច្ចរបស់ពួកគេសម្រាប់រដូវកាលចុងក្រោយនេះដែលបង្ហាញពីការធ្លាក់ចុះនៃប្រាក់ចំណូលសរុបដែលក្រុមរកបានក្នុងក្របខ័ណ្ឌ Champions League, Europa League និង Nations League ដែលបណ្តាលមកពីវិបត្ដិនៃជំងឺឆ្លងកូវីដ-១៩។

ស្របពេលដែលក្រុមទាំងនេះរកចំណូលបានចំនួន៣,០៩៣ពាន់លានអឺរ៉ូរវាងពួកគេនៅក្នុងរដូវកាល ២០១៨-២០១៩ តួលេខនេះបានកាត់បន្ថយមកនៅត្រឹម២,៤១៧ពាន់លានអឺរ៉ូក្នុងរដូវកាលបន្ទាប់។

ប្រាក់ចំណូលដែលរកបានដោយក្រុមជើងឯក Champions League បានពី១,៩៦ពាន់លានអឺរ៉ូដល់ ១,៦៤ពាន់លានអឺរ៉ូ ខណៈដែលនៅក្នុងក្របខ័ណ្ឌ Europa League មាន៥៥៩លានអឺរ៉ូបានថយចុះមកនៅត្រឹម៤៧៨លានអឺរ៉ូ។ ចំណែកឯ Nations League វិញប្រាក់៥៥១លានអឺរ៉ូដែលទទួលបានក្នុងឆ្នាំ ២០១៨-២០១៩ បានថយចុះមកនៅត្រឹម២៧៨លានអឺរ៉ូនៅរដូវបន្ទាប់។

ក្នុងចំណោមក្រុមដែលបានប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន Paris Saint-Germain រកចំណូលបានច្រើនជាងគេគឺ១២៦.៨០លានអឺរ៉ូតាមពីក្រោយដោយក្លិប Bayern Munich ដែលទទួលបាន១២៥.៤៥លានអឺរ៉ូកាលពីរដូវកាលមុន។

នៅអេស្ប៉ាញក្រុម Barcelona គឺជាក្រុមអេស្ប៉ាញតែមួយគត់ដែលអាចរកចំណូលបានជាង១០០លានអឺរ៉ូ បន្ទាប់មកគឺក្រុម Atletico Madrid រកបាន៩១.៤៥លានអឺរ៉ូ និង Real Madrid មាន៨០,៨៤លានអឺរ៉ូ។

ចំណែកក្រុមនៅអង់គ្លេសដែលរកចំណូលបានខ្ពស់ជាងគេចំនួន៣គឺក្រុម Manchester City, Liverpool និង Chelsea ដែលមានទឹកប្រាក់៩៤.៧៤លានអឺរ៉ូ, ៧៩.៥៧លានអឺរ៉ូ និង៧៨.៥៦លានអឺរ៉ូ។

បើយោងតាមសំណើថ្មីៗរបស់លីកកំពូលអឺរ៉ុបនាពេលថ្មីៗនេះមានការភ្ញាក់ផ្អើលតិចតួចដែលហេតុអ្វីបានជាក្លិបធំៗទាំងនេះអស់សង្ឃឹមចូលរួមការប្រកួតនេះ។ យ៉ាងណាមិញក្លិបនីមួយៗអាចរកចំណូលបាន៣០០លានអឺរ៉ូដើម្បីចូលទៅក្នុង Super League ហើយ៤០០លានអឺរ៉ូនឹងរកបានដោយអ្នកឈ្នះនៃការប្រកួតនីមួយៗ។ ផ្ទុយទៅវិញពួកគេនៅសល់ប្រាក់ចំណូលមួយភាគបីនៃចំនួនទឹកប្រាក់នោះតាមរយៈការចូលរួមរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League ៕ដោយ៖ ភារៈ


ចែករំលែក៖