ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសំរាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៧២ ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ១៩​​ បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅទីនោះ

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរសំរាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៧២ ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ-១៩​​ បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅទីនោះ ។
នេះបើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 បញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវានៅមន្ទីរសំរាកព្យាបាល ពិន ចំប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៧២ ​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បាននាំម្ដាយរបស់ខ្លួនទៅទទួលសេវាព្យាបាលនៅទីនោះ និងអ្នកជំងឺម្នាក់ទៀត គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះដែរ។

អនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖