ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ចុះសំណេះសំណាលសួរសុខទុក្ខ និងបានពាំនាំយកគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកអភិបាលខេត្តកណ្តាល ចែកជូនដល់ក្រុមគ្រូពេទ្យ និងសន្តិសុខ ប្រចាំការនៅតំបន់ឧស្សាហកម្មពិសេសជីនយ៉ុន (ព្រីន)

ចែករំលែក៖

ខេត្តកណ្តាល៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកមេបញ្ជាការវរ:៦០៥ និងលោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ បានចុះសំណេះសំណាលសួរសុខទុក្ខ និងបានពាំនាំយកគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចែកជូនដល់ក្រុមគ្រូពេទ្យ និងសន្តិសុខ ប្រចាំការនៅតំបន់ឧស្សាហកម្មពិសេសជីនយ៉ុន (ព្រីន) ដែលបានយកអាគារមួយផ្នែកធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩។

ក្នុងនោះក្រុមគ្រូពេទ្យ មានចំនួន១២នាក់ សន្តិសុខចំនួន០៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖
-អង្ករ១បាវ ស្មើនឹង ២៥គ.ក្រ
-ទឹកបរិសុទ្ធ ០១កេស
-ត្រីខ ០១យួរ
-មី ០១កេសតូច
-ម៉ាស់ ០១ដុំ
-ឃីតថ្នាំ ០១កញ្ចប់
-ទឹកក្រូច ០១កេស
-ទឹកត្រី ០១យួរ
-ទឹកសុីអុីវ ០១យួរ

ដោយឡែក គ្រូពេទ្យម្នាក់ៗទទួលបានថវិកាចំនួន ១០០ដុល្លារ។ ចំណែកសន្តិសុខម្នាក់ៗ ចំនួន ១០ម៉ឺនរៀល៕

ដោយ, សិលា


ចែករំលែក៖