ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ឆ្ពោះទៅទីតាំងដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់ ខូចខាតធ្ងន់ធ្ងរ ដែលមានភូមិសាស្ត្រក្នុងឃុំវាំងចាស់ ឃុំវាលពង់ និងឃុំភ្នំតូច ស្រុកឧដុង្គ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋ ខណះទទួលដំណឹងពីប្រជាពលរដ្ឋរងគ្រោះដោយ ខ្យល់កន្ត្រាក់ ខូចខាតធ្ងន់ធ្ងរ ដែលមានភូមិសាស្ត្រក្នុងឃុំវាំងចាស់ ឃុំវាលពង់ និងឃុំភ្នំតូច ស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ លោកចុះទៅភ្លាមដល់ទីតាំង។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានថ្លែងថា, ក្រោយពេលទទួលបានដំណឹងស្តីពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ដែលបណ្តាលឲ្យប៉ះពាល់ខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពី ខ្ញុំ និងក្រុមការងារបានចេញដំណើរភ្លាមដោយមិនអាចពន្យាពេលបាន ឆ្ពោះទៅទីតាំងដែលរងការខូចខាតធ្ងន់ធ្ងរ ដែលមានភូមិសាស្ត្រក្នុងឃុំវាំងចាស់ ឃុំវាលពង់ និងឃុំភ្នំតូច ស្រុកឧដុង្គ។

លោកបន្តថា, មកដល់គោលដៅ ខ្ញុំបានជួបជាមួយគ្រួសារដែលទទួលរងនូវការខូចខាតផ្ទះសំបែងធ្ងន់ធ្ងរ ក៏ដូចជាមានខ្នងផ្ទះរលំទាំងស្រុង ដើម្បីឈ្វេងយល់ពីស្ថានភាពនៅទីតាំងផ្ទាល់ និងជួយនូវអ្វីដែលយើងអាចធ្វើបាន។

យើងខ្ញុំទាំងអស់គ្នា ពិតជាសូមចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋដែលរងគ្រោះខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំង១១៤ គ្រួសារ នៅក្នុងស្រុកឧដុង្គនេះ៕

ដោយ ៖ សិលា


ចែករំលែក៖