ព័ត៌មានទាន់ហេតុការណ៍៖

បាតុភូតគ្រោះធម្មជាតិខ្យល់កន្រ្តាក់នៅខេត្តកំពង់ឆ្នាំង បោកបក់ចំភូមិចំនួន១១៥ បង្កឲ្យរលំ និងរបើកដំបូល ផ្ទះ២៧៦ខ្នងរបួសមនុស្សម្នាក់

ចែករំលែក៖

      ខេត្តកំពង់ឆ្នាំង ៖ ផ្ទះចំនួន១៨ខ្នងត្រូវបានបាក់រលំរាបដល់ដី និង និង ២៥៨ខ្នងផ្សេងទៀតបានប៉ើងរបើកដំបូល ដែលបង្កឡើងដោយគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងខេត្តកំពង់ឆ្នាំង ។នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី៦ ខែឧសភានេះ ។

  នៅក្នុងគ្រោះមហន្តរាយនៃខ្យល់កន្រ្តាក់នេះ បានបោកបក់ទៅលើភូមិចំនួន១១៥ភូមិ នៅក្នុងឃុំ សង្កាត់ចំនួន៤៧ និង ស្រុកក្រុងចំនួន៧នៅក្នុងខេត្ត  ឥទ្ធិពលនៃខ្យល់កន្រ្តាក់នេះបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នងបានរលំបាក់រាបដល់ដី , ចំណែកឯ២៥៨ខ្នងផ្ទះផ្សេងទៀតបានរងផលប៉ះពាល់ របើកដំបូលនិងជញ្ជាំង , មនុស្ស ០១នាក់បានរបួស, គោ០១ក្បាលបានងាប់, សាលារៀន០៤ខ្នងរបើកដំបូល, របើកដំបូលការិយាល័យអប់រំស្រុក ០១ខ្នង, របើកដំបូលសាលាឃុំ០១ខ្នង, របើកដំបូលប៉ុស្តិ៍នគរបាល០១ខ្នង, រលំដើមឈើ០៧ដើម និងរលំបង្គោលអគ្គិសនី០១ដើម ឥទ្ធិពលខ្យល់កន្រ្តាក់នេះ បានបោកបក់ទៅលើស្រុកក្រុងចំនួន៧ គឺ ១. ស្រុកជលគីរី ២. ក្រុងកំពង់ឆ្នាំង ៣. ស្រុកកំពង់លែង ៤. ស្រុកកំពង់ត្រឡាច ៥. ស្រុករលាប្អៀរ ៦. ស្រុកសាមគ្គីមានជ័យ ៧. ស្រុកទឹកផុស ៕

ដោយ៖ ចន្ថា


ចែករំលែក៖