ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នាចុះបង្ក្រាបទីតាំងបេីកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់)នៅចំណុចចុងព្រែកបត់ ស្ថិតក្នុងភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលធ្វេីឡេីងនៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អ ។
ការបង្ក្រាបនេះចូលរួមនិងដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសម្របសម្រួលការងារផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
លោកវរសេនីយ៍ឯក ថាញ់ សុខវុន បាន ឱ្យដឹងថា លោកបានទទួលភារកិច្ចពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យដឹកនាំកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបករណីនេះ ដែលធ្វើឱ្យរាំងស្ទះដល់ការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការប្រមូលផ្តុំមនុស្សមកលេងល្បែងស៊ីសងនៅទីតាំងខាងលេីនេះ ។
លោកបន្តថាជាលទ្ធផលកម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់ដែលមានអត្តសញ្ញាណដូចខាងក្រោម៖
១-ឈ្មោះ គីម តូនី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
២.ឈ្មោះ សុខ អាន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរកាទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៣-ឈ្មោះ វ៉ាន់ សឿង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្នារ.ស ឃុំខ្នារ.ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៤-ឈ្មោះ គង់ សារិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារ.ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ងួន ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារ.ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៦-ឈ្មោះ សាំង សារី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទាហ៊ា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៧-ឈ្មោះ គឹម អូន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារ.ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៨-ឈ្មោះ ហ៊ីម អ៊ាវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារ.ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
៩-ឈ្មោះ ងួន ផលលាប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារ.ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១០-ឈ្មោះ សួន រ៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារ.ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១១-ឈ្មោះ ប៉ាង បូណា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអំពិល ឃុំខ្នារ.ស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១២-ឈ្មោះ សុបិន ម៉េងទ្រី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ចំណែកវត្ថុតាងដែលដកហូតបានរួមមាន៖ ទូរស័ព្ទចំនួន១២គ្រឿង, សត្វមាន់ជល់ចំនួន០២ក្បាល(ងាប់), កន្ត្រកដាក់សត្វមាន់ចំនួន០២, ប្រាក់រៀលចំនួន៧៧០,០០០រៀល (ប្រាំពីរសែនប្រាំពីរម៉ឺនរៀល), ប្រាក់ដុល្លារចំនួន ៧៤០$ (ប្រាំពីរ រយសែសិបដុល្លារអាមេរិក), រថយន្តចំនួន០៣គ្រឿង, ម៉ូតូចំនួន០៤គ្រឿង (រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះកណ្ដាល ។
បច្ចុប្បន្នជនសង្ស័យចំនួន១២នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់ តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕
ដោយ៖ វណ្ណៈ