ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពយន្តហោះចម្បាំងរុស្ស៊ីហោះហើរហ្វឹកហាត់ពេញដែនអាកាសទីក្រុងមូស្គូ ត្រៀមព្យុហយាត្រាថ្ងៃជ័យជម្នះ៩ឧសភា

ចែករំលែក៖

ទិវាជ័យជម្នះរបស់រុស្ស៊ីកាន់តែខិតជិតមកដល់ កម្លាំងទាហាន យន្តហោះចម្បាំង បានខិតខំហ្វឹកហាត់សម្រាប់ពិធីដង្ហែក្បួនព្យុហយាត្រាដ៏ល្អបំផុតរបស់ទាហានរុស្ស៊ីនៅក្នុងទិវាជ័យជម្នះ៩ឧសភា ។
ពិធីដង្ហែក្បួនព្យុហយាត្រា ថ្ងៃជ័យជម្នះនឹងត្រូវធ្វើឡើងនៅទីលានក្រហម ដូចរៀងរាល់ឆ្នាំ ដោយមានការចូលរួមពីកម្លាំងទាហាន ១២.៥០០នាក់ និងអាវុធ ៣០០ប្រភេទ។ ចំណែកការហោះហើរសម្តែងរបស់ក្រុមយន្តហោះចម្បាំង គឺមានយន្តហោះដល់ទៅ៧៦គ្រឿង។
នៅពេលនេះក្រុមយន្តហោះចម្បាំង បានហោះហើរហ្វឹកហាត់ពេញដែនអាកាសទីក្រុងមូស្គូ ដោយក្នុងនោះមានយន្តហោះចម្បាំង ៥៣គ្រឿង និងឧទ្ធម្ភាគចក្រ២៣គ្រឿង ហោះហើរចេញពីអាកាសយានដ្ឋាន៨ផ្សេងគ្នា ចូលរួមដង្ហែក្បួនលើដែនអាកាស។
នៅក្នុងឆ្នាំនេះរុស្សីបានបង្ហាញឧទ្ធម្ភាគចក្រដឹកជញ្ជូន៣គ្រឿង ប្រភេទ Mi-26 ចូលរួមដង្ហែក្បួនជាលើកដំបូង បន្ទាប់មកគឺឧទ្ធម្ភាគចក្រ Mi-8, Mi-35, Ka-52, Mi-28N។ ក្រៅពីនេះនៅមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រTu-160, Tu-95MS យន្តហោះចាក់សាំងលើអាកាស Il -78 ព្រមទាំងមានយន្តហោះដឹកជញ្ជូនយោធា Il -76 និងយន្តហោះចម្បាំងSu-35s, Su-34,Su-24M, ។
ខាងក្រោមនេះជារូបភាពនៃការហ្វឹកហាត់របស់កម្លាំងទាហានអាកាសរុស្ស៊ី៖

ដោយ៖ ធីរីណា(រូបភាព៖ tienphong)


ចែករំលែក៖