ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Manchester United ប៉ះ Villarreal វគ្គផ្តាច់ព្រ័ត្រ Europa League

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ពួកគេនៃយុគសម័យលោក Ole Gunnar Solskjaer ប៉ុន្តែបានចាញ់ក្នុងជើងទី២ ធ្វើឲ្យកំណត់ត្រាមិនដែលចាញ់៧ប្រកួតរបស់ពួកគេក្នុងការប្រកួត Europa League វគ្គ៤ក្រុមចុងក្រោយជាមួយក្រុម Roma

សារព័ត៌មាន BBC Sport បានឲ្យដឹងថា កីឡាករ Edinson Cavani បានស៊ុតបញ្ចូលទីឲ្យក្រុមបិសាចក្រហមទាំង២ជើងក្នុងជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសរុប១៣គ្រាប់។

កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះបានរកគ្រាប់បាល់បញ្ចូលទីនៅតង់ទី១បាន១គ្រាប់គឺនៅនាទីទី៣៩ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អរបស់Fred និង១គ្រាប់ទៀតរកបាននៅនាទីទី៦៨ ដោយការបញ្ជូនបាល់ពី Bruno Fernandes នៅតង់ទី២ ។

ចំណែកក្រុម Roma រកបាន៣គ្រាប់ដែរគឺនៅនាទីទី៥៧ ដោយអតីតខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Edin Dzeko, គ្រាប់ទី២រកបានដោយកីឡាករ Bryan Cristante នៅនាទីទី៦០ និងគ្រាប់ទី៣គឺជាការភ្លាត់ស្នៀតទាត់បាល់ចូលទីខ្លួនឯងដោយកីឡាករ Alex Telles នៅនាទីទី៨៣។

ការទទួលជ័យជម្នះសរុបទាំង២ជើង ៨-៥ នឹងបញ្ចប់នូវការបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៤លើកសម្រាប់ក្រុម Man United ក្រោមការដឹកនាំរបស់លោក Solskjaer និងរៀបចំជំនួបជាមួយក្រុម Villarreal ដែលបានផ្តួលក្រុម Arsenal ទាំង២ជើងក្នុងលទ្ធផល២ទល់១។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅក្នុងទីក្រុង Gdansk ប្រទេសប៉ូឡូញ ថ្ងៃទី២៦ ខែឧសភាខាងមុខនេះ។

សូមបញ្ជាក់ថា គ្រាប់បាល់សរុបទាំង១៣គ្រាប់ទាំងពីរជើង (៨៥) គឺជាពិន្ទុសរុបធំបំផុតក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UefaCup/Europa League ក្រុមបិសាចក្រហម Manchester United បានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ពួកគេក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ។ បន្ទាប់ពីបានរងនូវការជម្រុះចោលនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ទាំង៤ក្រោមការដឹកនាំរបស់លោក(League Cup ២ដង, FA Cup ម្តង និង Europa League ម្តង) ៕ដោយ ៖ ភារៈ


ចែករំលែក៖