ខ្សែប្រយុទ្ធរបស់ក្លិប Manchester City និងជាកីឡាករជម្រើសជាតិអង់គ្លេស Raheem Sterling បានទទួលការរំលោភបំពានប្រកាន់ជាតិសាសន៍នៅលើបណ្តាញសង្គម។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
ករណីនេះកើតឡើង២ថ្ងៃបន្ទាប់ពីការធ្វើពហិការរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេល៤ថ្ងៃនៅអង់គ្លេសជាការឆ្លើយតបទៅនឹងការរំលោភបំពានតាមអុីនធើណេតដែលកំពុងបន្តកើតមាន។
អ្នកនាំពាក្យរបស់ហ្វេសប៊ុកដែលជាក្រុមហ៊ុន Instagram បាននិយាយថាខ្លួនបានលុបចោលការអត្ថាធិប្បាយ និងចាត់វិធានការប្រឆាំងនឹងគណនីដែលទទួលខុសត្រូវ។ ហ្វេសប៊ុកបានបន្ថែមទៀតថា ការរំលោភបំពានដែលបានផ្ញើទៅបុរសវ័យ២៦ឆ្នាំគឺមិនអាចទទួលយកបានទេ។
របាយការណ៍បានឲ្យដឹងថា ជាផ្នែកមួយនៃការងារដែលកំពុងបន្តរបស់យើងនៅក្នុងចន្លោះនេះយើងនឹងដាក់ចេញនូវឧបករណ៍ថ្មីៗដើម្បីជួយការពារមនុស្សដែលមើលឃើញសារដែលរំលោភបំពានពីមនុស្សចម្លែក។គ្មានអ្វីដែលអាចដោះស្រាយបញ្ហានេះបានមួយយប់នោះទេ ប៉ុន្តែយើងប្តេជ្ញាធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីរក្សាសហគមន៍របស់យើងឱ្យមានសុវត្ថិភាពពីការរំលោភបំពាន។
អ្នកគាំទ្រក្រុម Manchester City ចំនួន២នាក់ត្រូវបានហាមឃាត់មិនឱ្យប្រកួតបាល់ទាត់រយៈពេល៥ឆ្នាំនៅខែមករា ឆ្នាំ២០២០ ពីបទរំលោភបំពានពូជសាសន៍ទៅលើខ្សែប្រយុទ្ធ Sterling ។
ក្រុមតោខៀវក៏បានហាមឃាត់អ្នកគាំទ្រមួយជីវិតផងដែរពីការប្រើពាក្យជេរប្រមាថជាតិសាសន៍និយាយទៅរក Sterling អំឡុងពេលប្រកួតនៅឯកីឡដ្ឋាន Stamford Bridge កាលពីខែធ្នូ ឆ្នាំ២០១៨ ។
កាលពី២ឆ្នាំមុនអ្នកលេងបាល់ទាត់ជាច្រើនបានចូលរួមក្នុងយុទ្ធនាការ “គ្រប់គ្រាន់” ជាការធ្វើពហិការតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេល២៤ម៉ោងក្នុងការធ្វើបាតុកម្មប្រឆាំងនឹងការរំលោភបំពានតាមអុីនធើណេត។ ទោះយ៉ាងណាកីឡាករនៅគ្រប់កីឡាទាំងអស់នៅតែបន្តទទួលរងការរំលោភបំពានដដែល។
សហព័ន្ធកីឡាបាល់ឱប, កីឡាបាល់បោះ និងលីកបាល់ឱបស្ថិតក្នុងចំណោមកីឡាដទៃទៀតក៏បានចូលរួមការធ្វើពហិការកាលពីចុងសប្តាហ៍មុនដែរ។
ហ្វេសប៊ុកក៏បានលុបចោលនូវគណនី Instagram ដែលបានផ្ញើការរំលោភបំពានប្រកាន់ពូជសាសន៍ទៅនឹងខ្សែការពារស្លាបរបស់ Stoke Cityកីឡាករ Rabbi Matondo កាលពីថ្ងៃពុធ។ នេះជាលើកទី២ ក្នុងឆ្នាំ ២០២១ ដែល Matondo បានទទួលការរំលោភបំពានបែបនេះ ៕ដោយ ៖ ភារៈ