ព័ត៌មានទាន់ហេតុការណ៍៖

ក្នុង​ត្រីមាស​ដំបូងសម្រាប់ឆ្នាំនេះ៖​ កម្ពុ​ជា​ នាំចេញ​នៅក្នុង​ទឹកប្រាក់​​ប្រមាណ​ជា ១,៤៧ ពាន់​លាន​ដុល្លារ​ ទៅកាន់​វៀតណាម​

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ បាន​រាយការណ៍​ថា​ ប្រទេស​កម្ពុជា​ បាន​នាំចេញ​នៅក្នុង​ទឹកប្រាក់​ចំនួន​ប្រមាណ​ជា ១,៤៧ ពាន់​លាន​ដុល្លារ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ត្រីមាស​ទី ១​ឆ្នាំនេះ។ ​ពោលគឺ​មានការ កើនឡើង​ប្រមាណ​ជា ៤៤៣ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​

​ជាក់ស្ដែង​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ បន្ត​ថា​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​បាន​កើនឡើង ១០៣ ភាគរយ​ស្មើនឹង ២,៦៩ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​របាយការណ៍ដដែល​ អះអាងបន្ថែមថា ចំពោះ​ការនាំចេញ​របស់​វៀត​ណា​ម​ មក​កម្ពុជា​ បាន​កើនឡើង ១៥,៨៣ ភាគរយ​ស្មើនឹង ១,២២​ពាន់​លាន​ដុល្លារ​អាមេរិក​។

សូមជម្រាបថា​ ផលិតផល​សំខាន់ៗ​របស់​កម្ពុជា​ ​ដែល​នាំ​ចេញទៅ​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​នេះ​គឺ​គ្រាប់ស្វាយចន្ទី ៧១១ លាន​ដុល្លារ​កើនឡើង ៤៩៧ ភាគរយ​ ;​ កៅស៊ូ ៣១៨,៣ លាន​ដុល្លារ​កើនឡើង ៩៩៩ ភាគរយ​ ;​ បន្លែ ១៣,៣ លាន​ដុល្លារ​កើនឡើង ៤៨,២ ភាគរយ និង​ដែក​អេតចាយ​មានតម្លៃ ១០,៧ លាន​ដុល្លារ​កើនឡើង ២១៦,៧ ភាគរយ​។​

​ដោយ​ឡែក​ផលិតផល​សំខាន់ៗ​ ​ដែល​កម្ពុជា​ នាំចូល​ពី​ប្រទេស​វៀតណាម​ភាគច្រើន​ គឺជា​ដែក​ ​និង​ដែកថែប​កើន ២០,៨ ភាគរយ​;​សម្លៀកបំពាក់ ១៥,៥ ភាគរយ ;ប្រេង​និង​ឧស្ម័ន ១៨,៤ ភាគរយ សម្លៀកបំពាក់​ ​និង​ស្បែកជើង ១០,៦ ភាគរយ​៕​ដោយ​៖សហការី​

រូបភាព​៖ឯកសារ​


ចែករំលែក៖