ភ្នំពេញ៖ បុរសស្លាប់មួយចំហៀងខ្លួនម្នាក់ ដែលកូនរបស់គាត់បានបង្ហោះព័ត៌មានតាមបណ្តាញសង្គមសង្ស័យថាកើតជំងឺកូវីដ-១៩ ពេលនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែរួចរាល់ហើយ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសស្លាប់មួយចំហៀងខ្លួនម្នាក់ដែលកូនរបស់គាត់បានបង្ហោះព័ត៌មានតាមបណ្តាញសង្គមសង្ស័យថា កើតជំងឺកូវីដ-១៩នោះ ពេលនេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យហ្លួងម៉ែរួចរាល់ហើយ។ រីឯកូនគាត់ត្រូវបានបញ្ជូនចេញពីមណ្ឌលព្យាបាលជម្ពូវ័នទៅកាន់មន្ទីរពេទ្យហ្លួងម៉ែរួចរាល់ហើយដែរ កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ២០២១ម្សិលមិញនេះ។
បើយោងលើការបង្ហោះព័ត៌មានតាមបណ្តាញសង្គមរបស់កូនប្រុសបុរសម្នាក់នេះមានន័យដើមថា៖ សូមគោរពពូចៅសង្កាត់ស្ទឹងមានជ័យ២ និងបងចៅសង្កាត់រងទី១ ប៉ារបស់ខ្ញុំបាទសង្ស័យកើតជំងឺកូវីដ-១៩ ដោយគាត់បានប៉ះពាល់ជាមួយនិឹងកូនដែលមានផ្ទុកជំងឺកូវីដ-១៩ ហើយគាត់មានជំងឺស្លាប់១ ចំហៀងខ្លួន ដោយមិនទាន់បានទៅយកសំណាក ព្រោះកូនៗត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ឥឡូវគាត់មិនមាន
នរណាយកគាត់ទៅយកសំណាកទេ ដោយគាត់មានជំងឺប្រចាំកាយ ។ អ៊ីចឹងខ្ញុំបាទសូមសំណូមពរលោកពូចៅសង្កាត់ និងបងចៅសង្កាត់រង មេត្តាជួយឱ្យលោកគ្រូពេទ្យចុះយកសំណាកដល់ផ្ទះផង ហើយបើសិនគាត់មានវិជ្ជមាន សូមឱ្យលោកគ្រូពេទ្យមេត្តាយកគាត់ទៅព្យាបាលនៅជម្ពូវ័នផង ព្រោះកូនៗគាត់ព្យាបាលនៅទីនោះ សូមលោកពូចៅសង្កាត់ស្ទឹងមានជ័យ២និងបងចៅសង្កាត់រងមេត្តាទទួលនូវការគោរពអំពីខ្ញុំ។
គាត់ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២លេខទូរស័ព្ទ:0969800029/081635091 ៕
ដោយ៖សំរិត