ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅភូមិឫស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន០២គ្រាប់ ខណៈដែលគាត់កំពុងភ្ជួរដីធ្វើចម្ការនៅចំណុចភូមិសាស្ត្រខាងលើ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នាល់មាន់បានឲ្យដឹងថា
ក្រោយទទួលដំណឹងនេះភ្លាម កម្លាំងអធិការរដ្ឋាននគរបាលស្រុក បានចុះទៅត្រួតពិនិត្យ និងរាយការណ៍ជូនទៅអង្គភាពកម្ចាត់ត់មីន HALO TRUST ដើម្បីយកទៅកម្ទេចចោលដែល ក្នុងនោះរួមមានគ្រាប់ប្រភេទមីន69 ចំនួន១គ្រាប់ និងគ្រាប់60ម.ម ចំនួន១គ្រាប់។
ប្រភពដដែលបានឲ្យដឹងទៀតថាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២គ្រាប់នេះបានបន្សល់ទុកពីសម័យសង្រ្គាមមកម្ល៉េះ។
ឆ្លៀតក្នុងឱកាសនោះដែរ នគរបាលស្រុកគាស់ក្រឡ បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗបើប្រទះឃើញសូមក។ន៉ះពាល់និងត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះ៕
ដោយ ៖ ប្រាថ្នា