ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង​ភូមិខាងក្រោមនេះ នៃរាជធានីភ្នំពេញ ប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 📣 សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង​ភូមិខាងក្រោមនេះ ​🙏 ​សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ✅ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ!

📌 ភូមិត្រពាំងថ្លឹង១/២/៣/៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
📌 ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
📌 ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
📌 ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល
📌 ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
📌 ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
📌 ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ
📌 ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា
📌 ភូមិខ១ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ
📌 ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ
📌 ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
📌 ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

🙏 សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥!

សូមអរគុណ!

ដោយ ៖ សិលា


ចែករំលែក៖