ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗ ! សមត្ថកិច្ចចម្រុះឆ្មក់បង្រ្កាបរថយន្តដឹកឈើប្រុងឆ្លងដែនទៅប្រទេសវៀតណាម១គ្រឿង នៅមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ រថយន្តមួយគ្រឿងបន្លំដាក់ឈើអុសចន្ទីពីលើ ឈើសុក្រំពីក្រោម បម្រុងលួចឆ្លងព្រំដែនទៅប្រទេសជិតខាង ត្រូវបានសមត្ថកិច្ចចម្រុះ បង្រ្កាបបាននៅលើដងផ្លូកៀកព្រំដែន ចំណែកអ្នកបើករថយន្តចុះរត់បាត់ស្រមោល ។

ករណីបង្រ្កាបឈើសុក្រំ នេះធ្វើឡើងនៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិអូអង្កាម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានអោយដឹងថា, រថយន្តដឹកឈើ សុក្រំ បង្កប់ក្រោមឈើអុសចន្ទី(ខ្នាត) ម៉ាក្សស្តារិច លីបប្រូ ពាក់ស្លាកលេខត្បូងឃ្មុំ-2A_1695 ពណ៌ ស ទ្រុងកែច្នៃ ដឹកឈើសុក្រំ ២៥ដុំស្មើ១គូប២ផ្លាន ក្រោយសមត្ថកិច្ចមេព្រៃវាស់វែងរួច ។

រថយន្តខាងលើ ត្រូវបានសមត្ថកិច្ច ពេលចេញល្បាតមានការសង្ស័យ ក៏ឃាត់ធ្វើការឆែកឆេរ រកឃើញឈើលេខ១ ហើយក៏យកវត្ថុតាងរថយន្តរួមទាំងឈើមកសង្កាត់រដ្ឋបាលព្រៃឈើមេមត់បន្តនីតិវិធី។

បច្ចុប្បន្នរថយន្តនិងឈើត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើមេមត់រក្សាទុក និងរៀបចំសំណុំរឿងទៅតាមផ្លូវច្បាប់ ដោយមិនរង់ចាំម្ចាស់វត្ថុតាងចូលខ្លួនមកពិន័យ អន្តរការណ៌ឡើយ ខណ:ជាបទល្មើសដឹកអនុផលព្រៃឈើ គ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ហើយដឹកឆ្លងដែនជាបទល្មើសព្រហ្មទណ្ឌ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖