ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល​៖​ ចេញសេចក្តីក្រើនរំលឹក​ ដើម្បីធានាឲ្យមានប្រក្រតីភាព​ ក្នុងការផ្ដល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​ជាទំព័រផ្លូវការ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)​ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រោម​ នៅយប់ថ្ងៃទីសៅរ៍ទី៨​ ខែឧសភា​ ឆ្នាំ​២០២១នេះថា៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ បានចេញសេចក្តីក្រើនរំលឹកដើម្បីធានាឲ្យមានប្រក្រតីភាពក្នុងការផ្ដល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យសាធារណៈក្នុងស្ថានភាពដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩​ ។

នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ មន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវទទួលពិនិត្យអ្នកជំងឺទូទៅ តែធ្វើតេស្ដរហ័សរកកូវីដ-១៩ជាមុនបើសិនចាំបាច់ ។

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល​កម្ពុជា​ មានដូចខាងក្រោម​នេះ​៖

ដោយ៖ សហការី


ចែករំលែក៖