សារព័ត៌មាន ញូវយ៉កថាម បានផ្សាយថា អាមេរិកអាចនឹងបំផ្លាញវ៉ាក់សាំង Johnson & Johnson ចំនួន៧០ លានដូស។ មូលហេតុនៃការបំផ្លាញចោលវ៉ាក់សាំងដ៏ច្រើននោះគឺដោយសារតែកន្លងមក នៅរោងចក្រ Maltimore បានផ្សំខុសវត្ថុធាតុដើមរបស់ប្រភេទវ៉ាក់សាំងផ្សេងទៀត ប្រឆាំងកូវីដ-១៩ដូចគ្នា ជាលទ្ធផលគឺបានបំផ្លាញ១៥លានដូសរួចមកហើយ។
តាមប្រភពព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងចំណីអាហារ និងឱសថ អាមេរិក FDA បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងថាវ៉ាក់សាំងផ្សេងទៀត អាចនឹងរងផលប៉ះពាល់ ក្នុងពេលផលិតព្រមគ្នាជាមួយវ៉ាក់សាំងដែលបានលាយខុសនៅក្នុងរោងចក្រខាងលើ។
តាមសារព័ត៌មាន News York Times បានផ្សាយថា វ៉ាក់សាំងរបស់ Johnson & Johnson អាចនឹងមិនមានគុណភាព ក្រោយបានបញ្ជូនទៅកាន់ប្រទេសតំបន់អឺរ៉ុប កាណាដា និង អាហ្វ្រិកខាងត្បូង ។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson បើទោះបីទទួលបានការទទួលស្គាល់ពីអង្គការWHO ប៉ុន្តែ វ៉ាក់សាំងនេះមិនទាន់បានប្រើប្រាស់ទូលំទូលាយដូចវ៉ាក់សាំងដទៃឡើយ។ វ៉ាក់សាំងដែលប្រើប្រាស់តែមួយដូសនេះប្រឈមនឹងបញ្ហាជាច្រើនក្នុងពេលផលិត។
ដោយឡែកវ៉ាក់សាំងដែលអង្គការWHO ទើបតែទទួលស្គាល់ថ្មី នៅថ្ងៃទី ៧ខែឧសភា គឺវ៉ាក់សាំងស៊ីណូហ្វាម របស់ចិន បើទោះបីទើបតែទទួលស្គាល់ តែវ៉ាក់សាំងនេះបានប្រើប្រាស់ទូលំទូលាយនៅលើពិភពលោក ពិសេសនៅក្នុងប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍ ប្រមាណ៨០ប្រទេស។ ប៉ុន្តែវ៉ាក់សាំងចិន មិនដែលមានបញ្ហាដូចជា វ៉ាក់សាំងរបស់លោកខាងលិចឡើយ៕
រូបភាព៖AFP
ដោយ៖ធីរីណា(រូបភាព៖SOPA)