ខេត្តព្រះសីហនុ ៖ របាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដឹកជញ្ជូនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ក្នុងខេត្តព្រះសីហនុ ចំនួន១៣១នាក់ទៀត វិលត្រឡប់ទៅផ្ទះនិងកន្លែងស្នាក់នៅវិញ ចាត់ទុកថាជាដំណឹងរីករាយបំផុត ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានផ្តល់មតិណែនាំ បន្ថែមអំពីវិធានការថែទាំសុខភាពនិងបង្ការកុំឲ្យមានការចម្លងកូវីដ-១៩ ពិសេសវិធានការ ៣កុំ និង៣ការពារ ។
បើតាមគ្រូពេទ្យបញ្ជាក់ថា អ្នកជាសះស្បើយនឹងមានជាបន្តបន្ទាប់ទៀត និងថាប្រសិនបើការចូលរួមការពារពីពលរដ្ឋតាមមូលដ្ឋាននានាបានល្អ ធ្វើឲ្យចំនួនអ្នកជំងឺឆ្លងថ្មីថយចុះ ស្ថានភាពប្រសើរដូចដើម នឹងវិលត្រឡប់មកវិញឆាប់ៗនេះ ៕
ដោយ៖ សិលា