ភ្នំពេញ៖ យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្ដីណែនាំ ស្តីពី ការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដា្ឋនរាជធានីភ្នំពេញ។
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្ដីណែនាំលេខ ០១៤/២១ សណន ចុះថ្ងៃទី២៥ ខែមសា ឆ្នាំ២០២១ ស្តីពីការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលវិធានការនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ចំពោះមុខ ដើម្បីឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ២០២១* រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តគោលការណ៍ណែនាំដូចខាងក្រោម៖
១.គ្រប់ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជា បណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ២ (ពីរ)សប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ។
២.បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចវាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេល នៃការហាមឃាត់នេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន។
៣.រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្ដាគោលដៅ ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូ ឬ ម្ចាស់អាជីវកម្មដ្ឋានណាមួយ មិនព្រមសហការ I. មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។
ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ មេបញ្ជាការ -អង្គភាពជំនាញជុំវិញរដ្ឋបាល រាជធានីភ្នំពេញ វិស័យឯកជន គណៈគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូ ម្ចាស់អាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ អាជីវករ បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរូមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សុខ ខេមរា