ព័ត៌មានទាន់ហេតុការណ៍៖

អ្នកញៀនថ្នាំវាយសម្លាប់ជនអនាថាម្នាក់លើសួនមានជ័យទាំងកណ្តាលថ្ងៃចែស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖  អ្នកញៀន​គ្រឿងញៀន ម្នាក់បានសម្លាប់​ជនអនាថា​ម្នាក់​ បង្កការភ្ញាក់ផ្អើលនៅ រសៀល ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​សួន​មានជ័យ ស្ថិត​ក្នុងភូមិ ៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​តែក្រោយបង្កហេតុរួចជនសង្ស័យជាឃាតកដៃដល់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមដែរ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានឲ្យដឹងថាជនសង្ស័យ (ឃាតក) មានឈ្មោះ ហួយ រតនា ភេទ​ប្រុស អាយុ​ប្រហែល ៣២ ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ ២ សង្កាត់​ទួល​តា​ឯក ក្រុង​/​ខេត្តបាត់ដំបង ។​

តាម​អ្នក​ថែ​សួន​មានជ័យ​ម្នាក់ បាន​និយាយប្រាប់សមត្ថកិច្ចថា​  មុនពេលកើតហេតុគេ​បានឃើញ​ជនសង្ស័យ នៅក្នុង​សួន​មានជ័យ​នេះ តាំងពី​ថ្ងៃទី​៧ ខែឧសភា មកម្ល៉េះ ដោយជននេះ ជក់​ថ្នាំញៀន​ផង ហិតកាវ​ប៉ះ​កង់​ផង ហើយ​មាន​សភាព ដូច​មនុស្ស​ឆ្កួត និង​ដើរ​រករឿង​គេ ពេញ​សួន​មានជ័យ ប៉ុន្តែ​គ្មាន​អ្នក​ហ៊ាន​តដៃ ឬក៏​ខ្ជិល​រាយការណ៍​ពី ជននេះ​ឡើយ ព្រោះ​គិតថា គេ​ញៀន និង​ឆ្កួត ទៅហើយ​។​

​ម្យ៉ាងទៀត នា​ច្រើន​ខែ​មកនេះ ក្នុង​ក្រុង​សិរីសោភ័ណ​នេះ គេ​បាន​បានឃើញ មាន​មនុស្ស​វិកល​ច​រិតនិងអ្នកញៀន​ថ្នាំ ៥-៦ នាក់​ឯណោះតែងតែដើរ ឈប់ ដេក និង​មាន​សកម្មភាព​រញ៉រញ៉ៃខ្លាំងណាស់។​

​អ្នក​ថែ​សួន បាន​បន្តថា លុះ​នៅ​ម៉ោង​ជិត ៣ រសៀលថ្ងៃកើតហេតុ ក៏​ស្រាប់តែ​ឃើញ ជន​ញៀន​គ្រឿងញៀន ជា​ឃាតក​នោះ បាន​ធាក់​និងវាយទៅ​លើ​ជនអនាថាម្នាក់ មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល ៣៧ ឆ្នាំ​ចំ​មុខ បែកក្បាល បណ្តាល​ឲ្យ​ស្លាប់ នៅលើ​ពន្លា វេទិកា​ខេត្ត​តែម្តង​។ 

ក្រោយមក ក្រុម​ប្រជា​ការពារ ភូមិ ៣​នាក់ បាន​ដេញចាប់​ឃាតក​នោះបាន ហើយ​ប្រគល់ជូន​កម្លាំងកងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណយកទៅចាត់ការតាមច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖