ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០១ វេលាម៉ោង ១១ និង ៥០ នាទី នៅចំណុចផ្ទះកម្លាំងភ្នាក់ងារ ស្ថិតនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចខេត្ត រួមជាមួយជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម បានចុះបង្ក្រាបករណី ជួញដូរ សារធាតុញៀន១ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់មាន៖
១.ឈ្មោះ អឿរ ដាវីដ ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ មន្ត្រីយោធា មានទីលំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
២.ឈ្មោះ ម៉ូ ដាណែត ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ០៨កញ្ចប់ ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងឧបករណ៍សេពថ្នាំញៀនមួយចំនួនធំ អាវដែលមានស្លាកឈ្មោះ ព្រ. អឿរ ដាវីដ (ខ.ម) ចំនួន ១សម្រាប់ និងរថយន្តចំនួន ១គ្រឿងម៉ាក lexus 330ស្លាកលេខខេមរៈភូមិន្ទ04 2-2124 ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងជំនាញនាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕
ដោយ៖ ស សម